ព័ត៌មាន
សន្និសីទជាតិ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំនឹងរៀបចំលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ
ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទជាតិលើកទី១ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ និងការអនុវត្តថវិកាកម្មវិធីនៃមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។
នាចុងសប្ដាហ៍កន្លងទៅនេះ ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា និងមានការចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា។ កិច្ចប្រជុំនេះ បានផ្តោតលើ ការត្រៀមរៀបចំសន្និសីទជាតិលើកទី១ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ និងការអនុវត្តថវិកាកម្មវិធីនៃមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។
តាមការគ្រោង ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជានឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំសន្និសីទជាតិលើកទី១ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ នៅអំឡុងសប្តាហ៍ទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយផ្តោតលើគោលនយោបាយ បច្ចេកវិទ្យាអប់រំ និងនវានុវត្តន៍គរុកោសល្យដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងបរិបទនិងដោយភាពជាម្ចាស់នៃកម្ពុជា។
តាមរយៈមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា នឹងលើកកម្ពស់ និងពង្រីកអេកូស៊ីស្តែមនៃការស្រាវជ្រាវមូលដ្ឋាន និងប្រតិបត្តិ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងគោលដៅអភិវឌ្ឍភាពជាមជ្ឈមណ្ឌលឧត្តមភាពនៃស្ថាប័ន ដំណោះស្រាយសម្រាប់វិស័យឧស្សាហកម្មនិងកសិកម្ម និងការអប់រំ។
អ្នកដែលអាចចូលរួមទទួលថវិកាពីមូលនិធិនេះ រួមមាននិស្សិតដែលអាចផ្សារភ្ជាប់ការស្រាវជ្រាវជាមួយធុរកិច្ច អ្នកស្រាវជ្រាវឧត្តមសិក្សាដែលគ្រោងពង្រីកកាលានុវត្តភាពនៃការស្រាវជ្រាវ និងស្ថាប័នស្រាវជ្រាវដែលកំពុងលើកកម្ពស់ឧត្តមភាពស្ថាប័ន។ ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ក៏នឹងជំរុញភាពជាដៃគូក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍ ជាមួយស្ថាប័នស្រាវជ្រាវមកពីប្រទេសបារាំង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ Huber Curien ទន្លេសាប ដើម្បីគាំទ្រដល់អន្តរជាតិភាវូបនីយកម្ម នៃវិស័យឧត្តមសិក្សានៅកម្ពុជា៕ អត្ថបទ៖ គឹម ហុក





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ