ព័ត៌មាន
អ្នកនាំចេញរំពឹងថាការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើងនឹងមានកំណើន ខណៈការបញ្ជាទិញកើន
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥កន្លងទៅ ការនាំចេញផលិតផលធ្វើដំណើរនិងស្បែករបស់កម្ពុជា គិតជាទឹកប្រាក់ចំនួនប្រមាណជាង ១៧ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះផលិតផលស្បែកជាងមានជាង ១,២ពាន់លានដុល្លារ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើង បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា បើគិតក្នុងរយៈពេលដូចគ្នានេះដែរ ការបញ្ជាទិញមានការកើនឡើង ដោយសារនៅតាមបណ្តារោងចក្រមានការបង្កើនចង្វាក់ផលិតកម្មរបស់រោងចក្ររបស់ខ្លួន និងកំពុងតែធ្វើការពង្រីកនូវចង្វាក់ផលិតកម្មរបស់ខ្លួនថែមទៀត រួមទាំងស្រូបយកកម្លាំងកម្មករ កម្មការិនីបន្ថែមផងដែរ ជាពិសេសពលករខ្មែរមកពីប្រទេសថៃ។
នៅសល់តែប្រមាណជា ៤ខែទៀតប៉ុណ្ណោះ នឹងដាច់ឆ្នាំ២០២៥ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជារូបនេះ បានបង្ហាញការរំពឹងថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើងនឹងមានការកើនឡើង ខណៈលោកអះអាងថា នៅឆ្នាំ២០២៦ ការនាំចេញផលិតផលទាំងនេះនៅតែបន្តការកើនឡើងជាបន្តបន្ទាប់ផងដែរ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ការនាំទំនិញចេញ-ចូល របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣៦,៣ ពាន់លានដុល្លារ កើនឡើង ១៦,៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះកម្ពុជានាំចេញ ១៧,១៦ ពាន់លានដុល្លារ កើនឡើង ១៦,២% ចំណែកទំនិញនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៩,១៥ ពាន់លានដុល្លារ កើនឡើង ១៦,៧%។ សូមជំរាបជូនទៀតថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ