ព័ត៌មាន
អ្នកដំណើរជាតិអន្តរជាតិភាគច្រើនចង់ធ្វើដំណើរហោះត្រង់ចេញ-ចូលកម្ពុជា តាមព្រលានយន្តហោះថ្មីលំដាប់ 4F
បណ្តាអ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរហោះចេញចូលកម្ពុជា នៅថ្ងៃនេះ គឺច្រើនបានបង្ហាញការចាប់អារម្មរណ៍ខ្លាំង ចង់ធ្វើដំណើរតាមផ្លូវអាកាសហោះចេញចូលកម្ពុជាដោយត្រង់ មិនចង់ចុះឈប់សំចតនៅប្រទេសណាឡើយ ខណៈការបើកដំណើរការផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F របស់កម្ពុជា គឺអាចទទួលជើងយន្តហោះខ្នាតធំៗ គ្រប់ប្រភេទទាំងអស់របស់ពិភពលោកអាចចុះចតបាន។
អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកញ្ញានេះថា អ្នកដំណើរទាំងអស់គ្នា មានចិត្តសប្បាយរីករាយ និងអបអរសាទរកម្ពុជា ដែលមានព្រលានយន្តហោះថ្មីលំដាប់ពិភពលោក មានរចនាបថថ្មីប្លែកអស្ចារ្យ ដែលអាចទទួលជើងយន្តហោះគ្រប់ប្រភេទទាំងអស់របស់ពិភពលោកចុះចតបាន ហើយចាប់ពីពេលតទៅ មុននឹងធ្វើដំណើរចេញចូលកម្ពុជា គឺគេស្វែងរកជើងយន្តហោះត្រង់មកកម្ពុជា ក្នុងគោលបំណងសន្សំថវិកា និងធ្វើដំណើរលឿនឆាប់មកដល់កម្ពុជាតែម្តង។
សូមញ្ជាក់ថា ក្នុងរយៈ៤ថ្ងៃដំបូងការបើកអាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានទទួលជើងហោះហើរចេញចូលសរុបប្រមាណ៥១៩ជើង ក្នុងនោះ ជើងយន្តហោះចូលកម្ពុជា មានចំនួន២៦៥ជើង ហោះមកពីបណ្តាប្រទេសចំនួន១៥ មានជាង៣០គោលដៅ ។
សម្រាប់អ្នកដំណើរជាតិអន្តរជាតិវិញ ធ្វើដំណើរចូលកម្ពុជា ក្នុងរយៈពេល៤ថ្ងៃដំបូងនោះដែរ គឺមានប្រមាណ ជាង៣ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានប្រមាណជាង២៤,០០០នាក់ មាន ១១២សញ្ជាតិ និងអ្នកដំណើរជាតិអន្តរជាតិធ្វើដំណើរចេញ សរុបជាង ២៦,០០០នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានប្រមាណជិត២ម៉ឺននាក់។
ដោយឡែកសម្រាប់រយៈពេល១ថ្ងៃចុងក្រោយនេះដែរ បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ គឺមានកំណើនជើងហោះហើរ ហោះចេញចូលកម្ពុជាសរុបមានចំនួន១០៥ជើង ក្នុងនោះជើងហោះចេញមានចំនួន៥២ជើង ហើយមានអ្នកដំណើរជាតិអន្តរជាតិចេញចូលសរុប ចំនួន១២ ៦១៣នាក់ ដែលមានចំនួនជាង៧០សញ្ជាតិ៕ អត្ថបទ ស៊ុម សុខជា










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ