ព័ត៌មាន
ក្រសួងអប់រំត្រៀមថវិកាប្រមាណ ៤ លានដុល្លារសម្រាប់បង្កើតសាលារៀនជំនាន់ថ្មីបន្ថែមចំនួន៨ទៀត
ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតសាលារៀនជំនាន់ថ្មី ចំនួន ៨ បន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ខាងមុខ។ ការបង្កើតសាលារៀនជំនាន់ថ្មី ជាការចំណាយធំមួយផងដែរ ដោយតាមការគ្រោង គឺអាចប្រើប្រាស់ថវិកាប្រមាណ ៤លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំ។ នេះជាការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួអប់រំ យុវជន និងកីឡា។
ឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាព បង្កើតសាលារៀនជំនាន់ថ្មី ចំនួន ៨បន្ថែមទៀត ដែលសាលារៀនទាំង ៨នោះ មានទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ សាលារៀនដែលនឹងវិវត្តខ្លួនទៅជាសាលារៀនជំនាន់ថ្មី រួមមាន វិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង វិទ្យាល័យហ៊ុនសែន ស្គន់ ខេត្តកំពង់ចាម វិទ្យាល័យ ហ៊ុនសែន សេរីភាព វិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស ខេត្តកណ្ដាល វិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគីរី វិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង។
ការវិវត្តប្រែក្លាយពីសាលារៀនធម្មតា ទៅជាសាលារៀនជំនាន់ថ្មីនេះ ពុំមែនគ្រប់សាលារៀន អាចទទួលបានសិទ្ធិក្នុងការបង្កើតនោះទេ។ នេះជាការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រីអ្នកនាំពាក្យលើកឡើងថា សាលារៀនត្រូវដាក់ពាក្យស្នើសុំ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យវិនិច្ឆ័យច្បាស់លាស់។
និយាយពីការបង្កើតសាលារៀន ជំនាន់ថ្មី ក្រៅពីកម្រិតគុណភាពសិក្សា ការប្រើប្រាស់ថវិកាទ្រទ្រង់ដំណើរការសិក្សាក៏ជាផ្នែកសំខាន់ផងដែរ។ សាលារៀនជំនាន់ថ្មី ជាក់ណាស់ប្រើប្រាស់ទំហំថវិកា លើសពីសាលារៀនធម្មតា។ លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំ ការប្រើប្រាស់ថវិកា សម្រាប់សាលារៀនជំនាន់ថ្មី ទាំង ៨ ដែលនឹងបង្កើតថ្មីនោះ អាចប្រើប្រាស់ថវិកាប្រមាណ ៤លានដុល្លារ។ ការចំណាយចាំបាច់ និងដំបូងបំផុត គឺការបំពាក់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការសិក្សាឱ្យស្របតាមកម្មវិធីសិក្សាជំនាន់ថ្មី។
តាមអ្នកនាំពាក្យបញ្ជាក់ដែរថា ការចាប់ផ្ដើមឆ្នាំសិក្សាដំបូងនៃ សាលារៀនទាំង ៨ ខ្លះអនុវត្តកម្មវិធីជំនាន់ថ្មីទាំងស្រុង ១០០ភាគរយ និងសាលារៀនខ្លះអនុវត្តមិនទាន់ទាំងស្រុងនោះទេ។ ត្រង់នេះមានន័យថា សាលារៀននោះ អនុវត្តរួមគ្នា មានទាំងកម្មវិធីសិក្សាទូទៅ និងកម្មវិធីសិក្សាជំនាន់ថ្មី ក្នុងសាលាតែមួយ។ តាមគោលដៅ ក្នុងរយៈពេល ៤ឆ្នាំ គឺរុញច្រានឱ្យសាលារៀនទាំង ៨នោះ អនុវត្តកម្មវិធីសិក្សាជំនាន់ថ្មី ១០០ភាគរយ។
បច្ចុប្បន្នសាលារៀនជំនាន់ថ្មី នៅប្រទេសកម្ពុជា មានចំនួន ១៤សាលារៀន ដែលកំពុងដំណើរការ។ សាលារៀនជំនាន់ថ្មី ជាសាលាមានស្វ័យភាព ជាសាលាដែលមានភាពមមាញឹក ទាមទារសិស្ស ទាមទារគ្រូ មានការអភិវឌ្ឍខ្លួនជាប្រចាំ មានគំនិតច្នៃប្រឌិត និងសិក្សាពេញ ៨ម៉ោង ក្នុងមួយថ្ងៃ៕ អត្ថបទ៖ គឹម ហុក




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ