ព័ត៌មាន
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ ធឿនអញ្ជើញជាអធិបតីបិទវគ្គបំប៉នជំនាញស្តីពី នីតិវិធីស្រាវជ្រាវស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា នៅស្នងការដ្ឋានខេត្តស្វាយរៀង
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញស្តីពី «នីតិវិធីស្រាវជ្រាវស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា» នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានប្រាប់ដល់សិក្ខាកាមទាំង ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមវគ្គបំប៉នជំនាញរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១២ សល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះដោយមានការយកចិត្តទុកដាក់ស្តាប់,ការធ្វើបទបង្ហាញ និងបកស្រាយពីវាគ្មិនសំខាន់ៗ ជំនាញពាក់ព័ន្ធនឹងបទល្មើសកម្មសិទ្ធិបញ្ញា រួមនឹងការប្រឆាំងបទល្មើសសម្អាតប្រាក់ជាដើម។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកនូវចំណេះដឹងដែលខ្លួនទទួលបាននៅថ្ងៃនេះ ទៅបំពេញបន្ថែមលើចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យពិចារណា និងកែសម្រួលលើការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ឲ្យស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ក៏ដូចជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ