ព័ត៌មាន
ស្អែកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដាក់បិណ្ឌទី៩រួមគ្នានៅវត្តចំនួន២៦វត្ត សួរសុខទុក្ខពលរដ្ឋភៀសសឹក និងកម្មវិធីមួយចំនួនទៀត
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដាក់បិណ្ឌទី៩រួមគ្នានៅវត្តចំនួន២៦ វត្ត សួរសុខទុក្ខពលរដ្ឋភៀសសឹក និងកម្មវិធីមួយចំនួនទៀត។
ឯកឧត្តមបានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកញ្ញានេះថា សម្រាប់ខេត្តព្រះវិហារ ទោះបីស្ថានភាពក្រោយបទឈប់បាញ់មានភាពស្ងប់ស្ងៀមក្តី ប៉ុន្តែបងប្អូនពុកម៉ែដែលជាជនភៀសសឹក មិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ហើយដូចគ្នា ចង្ហាន់ដែលពុទ្ធបរិស័ទ ដែលធ្លាប់បានទៅប្រគេនក៏ទទួលរងផលប៉ះពាល់ ដូចនេះហើយ នៅក្នុងបេសកកម្មទៅខេត្តព្រះវិហារ នឹងមានរៀបចំកម្មវិធីមួយចំនួននៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥។
កម្មវិធីទី១ ពិធីដាក់បិណ្ឌទី៩រួមគ្នា សម្រាប់វត្តចំនួន ២៦ ដែលនៅក្នុងតំបន់ដែលប៉ះពាល់ដោយស្ថានការព្រំដែនក្នុងខេត្តព្រះវិហារក្នុងនោះក៏មានវត្តកែវសិក្ខាគិរីស្វារៈផងដែរ។ ពិធីដាក់បិណ្ឌនេះនឹងប្រព្រឹត្តទៅនៅ វត្តទួលអណ្ដែត។ កម្មវិធីនេះជាការផ្តួចផ្តើមគំនិតរួមគ្នា របស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ការ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។
កម្មវិធីទី២ ជាការរៀបចំការប្រដាល់ “អារាមគុនខ្មែរ” ជូនពុកម៉ែបងប្អូននិងក្មួយៗនៅ វត្តពោធិ៍ ៥០០០ ដើម្បីបង្កើតបរិយាកាសសម្រាប់ពួកគាត់ ដែលគ្រួសារខ្លះបានចាកចេញពីផ្ទះ សម្បែងរបស់គាត់ តាំងពីដើមខែមិថុនា រហូតមកដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះជាការសហការ របស់យើងខ្ញុំដែលមានការចូលរួមពី ក្រុមការងាររបស់ខ្ញុំ ក្រុមការងារ MC Sport សហព័ន្ធកីឡាគុនខ្មែរ ក្រុមហ៊ុនវឌ្ឍនៈ V-active Sport/water និងក្រោមការសហការពីអាជ្ញាធរខេត្តព្រះវិហារផងដែរ។ ជារួមយើងខ្ញុំសង្ឃឹមថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែល ហើយប្រដាល់នឹងនាំមកនៅបរិយាកាសរីករាយរួមគ្នា ដែលបញ្ជាក់ថាយើងមិនចោលគ្នាក្នុងពេលមានបញ្ហានោះទេ។
កម្មវិធីទី៣ ស្ថិតក្នុងឱកាសនៅខេត្តព្រះវិហារជាស្រេច ហើយក៏ជាខួប២ឆ្នាំដែល ប្រាសាទកោះកែរ បានចូលជាបេតិកភណ្ឌពិភពលោក ដូច្នេះរួមជាមួយការដឹកនាំរៀបចំរបស់អាជ្ញាធរខេត្ត ឯកឧត្តម គីម រិទ្ធី យើងនឹងមានការធ្វើដំណើរថ្មើរជើង ៩គីឡូម៉ែត្រ ជាមួយបងប្អូនអ្នកព្រះវិហារ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងបេតិកភណ្ឌដូនតាយើងបានបន្សល់ទុកឱ្យយើង។
កម្មវិធីទី៤ ការចុះសួរសុខទុក្ខ ពុកម៉ែបងប្អូននៅឃុំកំពង់ស្រឡៅ និងនាំយកនូវទឹកចិត្តជូនទៅដល់ពួកគាត់។ យើងជឿជាក់លើការដឹកនាំរបស់សម្តេចធិបតីក្នុងការដឹកនាំគ្រប់គ្រងសភាពការណ៍ ដោះស្រាយបញ្ហា និងនាំមកវិញនូវសន្តិភាពអចិន្ត្រៃយ៍សម្រាប់កម្ពុជា និងប្រជាជនខ្មែរយើងវិញ ដូច្នេះក្នុងស្ថានភាពមិនមកដល់ផ្ទាល់ យើងទាំងអស់នៅតែចូលរួមគិតគូ ផ្តល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ ស្នាមញញឹមដល់កងទ័ពជួរមុខរបស់យើង នេះគឺជាមោទនភាព ដែលយើងបានឃើញនូវការរួបរួម ជាកម្លាំងសាមគ្គី ទឹកចិត្ត ស្មារតី និង សម្លេងតែមួយរួមគ្នា សម្រាប់ប្រជាជាតិខ្មែររបស់យើង៕




-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ