ព័ត៌មាន
ស្ថានីយធ្វេីដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” សម្រាប់បម្រេីដល់ភ្ញៀវទេសចរមូស្លីម
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប ខេត្តសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” ដែលជាសម្បទាតម្រូវការដ៏សំខាន់មួយ សម្រាប់សម្រួលដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិដែលជាសាសនិកឥស្លាម។
ការរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” នេះ បានបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវ និងប្រាកដនិយម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យកម្ពុជាជាប្រទេសមួយដែលមានសុខដុមនីយកម្មសាសនា ឆ្ពោះទៅរកការរីកចម្រើន សុខសន្តិភាព រួមចំណែកក្នុងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងស្របជាមួយនឹងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម របស់ក្រសួងទេសចរណ៍ សំដៅបង្កេីនភាពទាក់ទាញ និងជំរុញកំណើនទេសចរមូស្លីមមកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន