ព័ត៌មាន
ម៉ូតូចំនួន០២គ្រឿង ជាជំនួយឧបត្ថម្ភរបស់លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ត្រូវបានផ្តល់ទៅកាន់វរសេនាតូចអន្តរាគមន៍លេខ៨ និងលេខ៣៧៤ ប្រចាំទិសខេត្តព្រះវិហារ
ភ្នំពេញ ៖ ជំនួយឧបត្ថម្ភម៉ូតូចំនួន០២គ្រឿង របស់លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ត្រូវបានបន្តផ្តល់បន្ថែមទៅកាន់វរសេនាតូចអន្តរាគមន៍លេខ៣៧៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងទិសភ្នំខ្មោច ខេត្តព្រះវិហារ និងវរសេនាតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងទិសទី១ ប្រសាទព្រះវិហារ ។
ជំនួយឧបត្ថម្ភជាម៉ូតូទាំង០២គ្រឿងខាងលើ ត្រូវបានប្រគល់ជូនទៅដល់កងអង្គភាពទាំង០២ខាងលើរួចរាល់ហើយ តាមរយះឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណះអភិបាលរាជធានីភ្នំពេញ ។
លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ក៏សូមសម្តែងនូវទឹកចិត្តនឹករលឹក និងផ្ញើរក្តីស្រលាញ់ជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន ។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចទៅតាមលទ្ធភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថាជាវីរកងនគរបាលជាតិ ឬយោធានោះឡើយ ។
គូរបញ្ជាក់ថា កន្លងទៅលោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ តែងតែបានផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ មានម៉ូតូជាច្រើនគ្រឿង និងសម្ភារៈមួយចំនួនធំ ទៅកាន់ វីរកងនគរបាល និងកងទ័ព ប្រចាំ ទិសខេត្តព្រះវិហារ ៕ លីហេង



-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព