ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប
នៅព្រឹកថ្ងៃអង្គារទី១៦ ខែកញ្ញា ឆ្នាំ២០២៥ មុនចេញដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា បានអញ្ជើញទស្សនា ស្វែងយល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយក្តីសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីខ្នាតធំ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលជាមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។
សម្តេចរដ្ឋសភាធិបតី ក៏ដូចជា សមាជិកសមាជិការដ្ឋសភា បានបង្ហាញសេចក្តីរំភើបសប្បាយ រីករាយយ៉ាងក្រៃលែងជាមួយសមិទ្ធផលដ៏មហស្ចារ្យជាប្រវត្តិសាស្រ្តនេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាសមិទ្ធផលនេះ បានប្រសូត្រឡើងនៅក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គសទេសក៍សន្តិភាពដ៏ឆ្នើមរបស់កម្ពុជា បានលះបង់អ្វីៗគ្រប់យ៉ាង យកជីវិតជាដើមទុន ក្នុងការនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនប្រទេសជាតិដូចសព្វថ្ងៃនេះ។ សម្តេចប្រធានរដ្ឋសភា បានបន្តថាសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា បានការពារលើកកម្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអ្នកដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត មានឆន្ទៈមោះមុត ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះនៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍។ ដូច្នេះសូមពលរដ្ឋទំាងអស់នាំគ្នាបន្តថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្សជារៀងរហូតតទៅ។
សូមរំលឹកថាអាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នឹងត្រូវសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ អាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ