ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញសួរសុទុក្ខ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ផារី បន្ទាប់ពីទទួលបានជោគជ័យនៃការវះកាត់ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យឯកទ្ទេសនៃមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសួរសុទុក្ខ ឯកឧត្តមឧត្ដម សេនីយ៍ឯក ពៅ ផារី នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
គួររំលឹកផងដែរថា ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ផារី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយរងសេនាធិការចម្រុះ កងខេមរភូមិន្ទ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន បន្ទាប់ពីទទួលបានជោគជ័យនៃការវះកាត់ជំងឺដុះគ្រួសក្នុងប្រមាត់ នាពេលកន្លងមក ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យឯកទ្ទេសនៃមន្ទីរពេទ្យព្រះកេតុមាលា។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងគ្រួសារ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់បងប្អូនកងទ័ព។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានទទួលការផ្ដាំផ្ញើ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ផារី ដើម្បីថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ព ហើយជូនពរឱ្យសម្ដេចទាំងពីរទទួលបាននូវសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានកោតសសើរចំពោះកងកម្លាំងទ័ពទាំងអស់ ដែលបានធ្វើការលះបង់ខ្ពស់ដោយភាពអង់អាច និងឆន្ទៈមោះមុតក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ។ សម្តេចក៏បានជូនពរឲ្យ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ផារី ឆាប់បានជាសះស្បើយពីជំងឺ និងវិលត្របល់ ចូលបម្រើការងារជាធម្មតាវិញ៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ