ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ លោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន STMicroelecotronics
នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយលោក Lorenzo Grandi ប្រធាន និងជានាយកផ្នែកហិរញ្ញវត្ថុ និង លោក Bertrand Stolz អនុប្រធានផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងកិច្ចការសាធារណៈអាស៊ី នៃក្រុមហ៊ុន STMicroelecotronicsនិងសហការី នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង លោកប្រធាន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងសក្តានុពលនៃសឺមីកុងដាកទ័រ(Semiconductor) ចំពោះដំណើរបរិវត្តកម្មឌីជីថល។ ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ច សហការ ជាមួយ គ្នា ដោយចាប់ផ្ដើមពីការកសាងធនធានមនុស្សជំនាញ ដែល ជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃសង្វាក់ផលិតកម្មស៊ីមីកុងដាកទ័រនាពេលអនាគត។
សូមជម្រាបជូនថា ក្រុមហ៊ុន STMicroelecotronics គឺជាក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសឺមីកុងដាកទ័រ (Semiconductor) ធំៗជុំវិញសកលលោក ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វីស ហើយបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងប្រតិបត្តិការនៅប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ី ដោយមានអតិថិជនធំៗដូចជា ក្រុមហ៊ុន Apple, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Bosch និងក្រុមហ៊ុន HP ជាដើម។




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ