ព័ត៌មាន
ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលត្រកួន និងនាំយកស៊ុតទា ត្រីអណ្តែង ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្ដចុះប្រមូលផលត្រកួនដែលបានដាំដុះនៅស្ថានីយកសិកម្មកូនក្រៀល ចំនួន ៣០០ គីឡូក្រាម និងមានស៊ុតទាចិញ្ចឹមចំនួន១០៤០គ្រាប់ ត្រីអណ្តែងចំនួន១៦៧គីឡូក្រាម ដែលជាអំណោយពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីយកទៅជូនដល់ វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ដល់១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ការនាំយកស្បៀងបរិភោគមកជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប១៣លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៤ ៨៤០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែង ២២៧គីឡូក្រាម៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ