ព័ត៌មាន
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ស្នើឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការថែមទៀតលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជាមួយកម្ពុជា
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក S.MUTHUKRISHNAN អនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់លោកប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌា នៅកម្ពុជានាពេលនេះ ថាពិតជាបាននាំមកនូវការពង្រឹងកិច្ចថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងឥណ្ឌា។
លោកវរសេនីយ៍ឯក S.MUTHUKRISHNAN បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គមេបញ្ជាការឥណ្ឌា ព្រមទាំងបានគូសបញ្ជាក់ពីការរួមចំណែករបស់កងទ័ពឥណ្ឌា ក្នុងឆ្នាំ១៩៩២ ដែលបានមកបេសកកម្មស្វែងរកសន្តិភាពនៅកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
លោកប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការមួយចំនួននាពេលបន្លងមក រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ក្នុងនោះមានការងារបណ្ដុះបណ្ដាល ការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណប្រទេសឥណ្ឌាដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជានាទសវត្ស ៩០ ហើយក្រោយពេលកម្ពុជាទទួលសន្តិភាពពេញលេញ ឥណ្ឌានៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជាលើច្រើនវិស័យ ដូចជា សុខាភិបាល អប់រំ ការដោះមីនជាដើម។
ឯកឧត្តមអគ្គមេបញ្ជាការ ស្នើដល់ឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការថែមទៀត តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការប្រភេទទ័ពនិងប្រភេទទ័ព ការធ្វើលំហាត់សមយុទ្ធ៕











-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា