ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ណែនាំដល់នគរបាលអន្តោប្រវេសន៍ព្រំដែនអន្តរជាតិ ត្រូវបង្កើនសមត្ថភាពដឹកនាំការងារជំនាញ
ស្វាយរៀង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានណែនាំដល់ នាយការិយាល័យ និងមន្តី្រនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវបង្កើនសមត្ថភាពដឹកនាំ សមត្ថភាពជំនាញ ចំណេះដឹង និងភាសា ឱ្យបានច្បាស់លាស់ដើម្បីបន្តដឹកនាំ និងអនុវត្តការងារជំនាញឱ្យនិរន្តភាព។
ការណែនាំនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំង លោក ឃឹម កញ្ញារ៉ា ជានាយការិយាលយ័នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជំនួស លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ដែលត្រូវចូលនិវត្តន៍ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីរាជការសាលាស្រុក សាលាឃុំ និងភ្ញៀវជាមន្ត្រីនៃភាគីវៀតណាមការពារព្រំដែន កម្ពុជា វៀតណាម។
ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានផ្ដាំផ្ញើ ត្រូវធ្វើការសាមគ្គីផ្ទៃក្នុងអង្គភាព ការិយាល័យជំនាញ ឱ្យបានជិតស្និត ពិសេសធ្វើការសាមគ្គី សហការជាមួយមិត្តវៀតណាម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន បង្ក្រាបបទល្មើស និងសម្របសម្រួលរាល់ឯកសាររបស់ភ្ញៀវចេញចូល និងកែលម្អសោភណភាព អនាម័យ។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ដែលនៅក្នុងអាណត្តិការងាររហូតមកដល់ចូលនិវត្តន៏ បានចូលរួមសហការ អនុវត្តការងារ ជំនាញ ការងារចុះជួយមូលដ្ឋានបានល្អទៅតាមគោលនយោបាយជាតិ ពិសេសសហការជាមួយមិត្តវៀតណាម បង្ក្រាបបានរាល់បទលើស។
អត្ថបទ៖ ភា សារិទ្ធ









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន