ព័ត៌មាន
គណៈកម្មាធិការវិនិយោគកម្ពុជា ពិភាក្សាលើវិស័យផ្គុំ និងដំឡើងសម្រាប់ទីផ្សារនាំចេញ
គណៈកម្មាធិការវិនិយោគកម្ពុជា បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសកម្មភាពវិនិយោគ ក្នុងការផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗ សំដៅលើកកម្ពស់បរិស្ថានវិនិយោគ និងដើម្បីធានាភាពប្រកួតប្រជែង សម្រាប់បម្រើទីផ្សារនាំចេញ ជាពិសេសការនាំចេញទៅទីផ្សារ សហរដ្ឋអាម៉េរិក។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំ ដំឡើងសម្ភារៈ បរិក្ខារផ្សេងៗ នៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លើការធ្វើពាណិជ្ជកម្មសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដៃគូ ជាពិសេសការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ដែលជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងប្រមូលធាតុចូល សម្រាប់ជាមូលដ្ឋានក្នុងការគិតគូរស្វែងរកដំណោះស្រាយ ចំពោះបញ្ហា ប្រឈមមួយចំនួន ដែលវិនិយោគិនក្នុងវិស័យផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេសការនាំចេញទៅទីផ្សារ សហរដ្ឋអាមេរិក ដែលកំពុងជួបប្រទះ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា និងដើម្បីធានាភាពប្រកួតប្រជែងក្នុងការទាក់ទាញ វិនិយោគថ្មី និងថែទាំវិនិយោគដែលស្រាប់។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ, បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មាន ទំហំទឹកប្រាក់សរុបប្រមាណជិត ៤៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦% ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក មានទំហំទឹកប្រាក់ជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន