ព័ត៌មាន
ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថា នឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី
ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម KARA-OOL Shalban អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី (ឌូម៉ា)ដើម្បីពង្រឹងពង្រីកទំនាក់ទំនង រដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរុស្ស៊ីដែលតំាងពីអតីតសហភាពសូវៀត បានចូលរួមគំាទ្រ ដល់ការស្តារនិងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ ឆ្នាំ២០២៥ នេះ ជាខួបគម្រប់៦៩ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយឆ្នាំ២០២៦ នឹងឈានដល់គម្រប់ខួបទី៧០ឆ្នាំ។ ដូចនេះប្រទេសទំាងពីរគួររៀបចំបង្កើតព្រឹត្តិការណ៍រួមគ្នាអ្វីមួយ ដើម្បីអបអរសាទរនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន ដែលកើតចេញពីចំណង មិត្តភាព ទំនាក់ទំនងដ៏ល្អ យូរអង្វែង និងភាពជាដៃគូនៃប្រទេសទាំងពីរ។
ឯកឧត្ដម KARA-OOL Shalban បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភានិងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដោយបានគូសបញ្ជាក់ថាក្នុងឱកាសខួប ៧០ឆ្នាំនៃចំណងមិត្តភាពនេះប្រទេសទំាងពីរត្រូវតែពង្រឹងពង្រីកទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ឯកឧត្តមបានសន្យាថានឹងខិតខំជំរុញឱ្យមានការជើងហោះហើរត្រង់រវាងកម្ពុជានិងរុស្ស៊ី ដើម្បីងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននិងបានអបអរសាទរចំពោះការគំាទ្រគ្នាទៅវិញទៅមករវាងសភាប្រទេសទំាងពីរនៅលើវេទិកាអន្តរជាតិនានា ហើយកម្ពុជានិងរុស្ស៊ី ក៏បានសិក្សាបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាច្រើនវិស័យដែរ នៅក្នុងនោះមានការបោះឆ្នោតជាដើម។
ជាចុងសញ្ចប់សម្តេចបានស្នើដល់រុស្ស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទំាងពីរឱ្យមានកំណើនបន្តទៀត។ នៅក្នុងនោះសម្តេចក៏បានស្នើដល់រុស្ស៊ី បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ីឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើមនុស្ស ជាកត្តាអាទិភាពខ្ពស់បំផុត។
ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរ បានសន្យាថាបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច គាំទ្រគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់កម្រិតខ្ពស់។ ការពង្រឹងចំណងមិត្តភាពទាំងនេះ នឹងជួយជំរុញការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្ត ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិកាន់តែរឹងមាំនិងស៊ីជម្រៅ៕
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព