ព័ត៌មាន
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង កាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតីរាជវរារាម
ព្រឹកថ្ងៃពុធ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ាបណ្ឌិត មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ាមហាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ គៀន ស្រីនាង ព្រមទាំងបុត្រាបុត្រី និងសហការី បានអញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម រាជនីភ្នំពេញ ដោយមានការចូលរួមពីបុគ្គលិកជាច្រើនអ្នកផងដែរ។

ពិធីកាន់បិណ្ឌទីនេះ បានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានធ្វើបទនមស្សការ សមាទានសីល ចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃជាង៤០០អង្គ បង្សុកូល វេរ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការទាំងប្រាំពីរសណ្ដាន ជាពិសេសយុទ្ធជន យុទ្ធនារី ដែលជាវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុជាតិព្រំដែនថៃកន្លងទៅ។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា បាននាំយកទេយ្យទានមាន អង្ករ២តោន មី ១៨កេស ស្ករស ៥បាវ ទឹកដោះគោ ៥កេស ទឹកសុទ្ធ ៥០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០គីឡូ បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៤០.០០០.០០០ រៀល។ ក្រៅពីនោះលោកទាំងពីរក៏បានប្រគេនបច្ច័យដល់ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ១២.០០០.០០០ រៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ១៤.០០០.០០០ រៀល សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ២.០០០.០០០ រៀល ព្រះចរណវិជ្ជា ចេម ធីរៈ ២.០០០.០០០ រៀល ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ជូនអាចារ្យ តាជី-យាយជី និងសិស្ស-និស្សិត ៤៩៧ អង្គ/នាក់ ក៏ដូចជាចំណាយផ្សេងៗក្នុងពិធីបុណ្យទាំងមូលអស់ថវិកាប្រមាណ ៣០០.០០០.០០០ រៀល។
សូមបញ្ជាក់ផងដែរថា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមកសាងក្នុងបទុមវត្តី រហូតដល់ពេលបច្ចុប្បន្ននេះ អស់ថវិកាប្រមាណ ១៤ ម៉ឺនដុល្លារអាមេរិកហើយ។

ក្រៅពីពិធីបុណ្យកាន់បិណ្ឌខាងលើនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខានៃក្រុមហ៊ុន ទ្រី ភាព គ្រុប ក្រោមការដឹកនាំរបស់លោកទាំងពីរ ក៏បានប្រតិបត្តិពិធីកាន់បិណ្ឌតាមវេននៅទីវត្តអារាមក្នុងតំបន់ក្រុមហ៊ុននីមួយៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏ដូចជាស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ លោកទាំងពីរក៏បានចូលរួមកាន់បិណ្ឌនៅវត្តអារាម តាមបណ្ដាឃុំមូលដ្ឋានជាច្រើនទៀតផងដែរ។

តាងនាមឱ្យក្រុមការងារក្រុមហ៊ុន ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ លោកអ្នកឧកញ៉ា គៀន ស្រីនាង ក៏ដូចជាសហការីទាំងអស់នៃក្រុមហ៊ុន ទ្រី ភាព គ្រុប សូមឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន បុព្វបរសខ្មែរ ក៏ដូចជាវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក៕















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន