ព័ត៌មាន
សូមប្រុងប្រយ័ត្ន! ពីថ្ងៃបិណ្ឌ១ដល់បិណ្ឌ៧ ទូទាំងប្រទេសមានករណីអគ្គិភ័យកើតឡើង ១២ករណី
គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់កាន់បិណ្ឌ៧ ពោលគឺពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងចំនួន១២ករណី។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។
លោក ទូច សុឃៈ បានលម្អិតថាគ្រោះភ័យនេះ បានបណ្ដាលឱ្យឆាបឆេះផ្ទះ៩ខ្នង អគារស្នាក់នៅរបស់កម្មករ៤ខ្នង តូបលក់កាហ្វេ១ និងក្បាលរថភ្លើង១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បើតាមអ្នកនាំពាក្យ ទីតាំងកើតមានអគ្គិភ័យ រួមមាននៅរាជធានីភ្នំពេញ កំពត កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងខេត្តប៉ៃលិន។ លោកសម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ចំពោះការខិតខំអន្តរាគមន៍សង្គ្រោះរបស់សមត្ថកិច្ច។
ទោះបីជាស្ថិតក្នុងរដូវវស្សា ករណីគ្រោះអគ្គីភ័យបានបន្តកើតឡើងស្ទើររាល់ថ្ងៃ។ កត្តានេះ ភាគច្រើនបណ្ដាលមកពីការធ្វេសប្រហែស ដូចជា ភ្លើងទៀន ធូប និងភ្លើងចង្ក្រាន ខណៈករណីខ្លះបណ្ដាលមកពីបញ្ហាបច្ចេកទេស ដូចជាឆ្លងចរន្តអគ្គិសនីជាដើម។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជានិច្ច ជាពិសេសក្នុងរដូវកាលបុណ្យទានដូចកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ ជាអាទិ៍ភ្លើងទៀនធូប ភ្លើងចង្ក្រាន គឺត្រូវតែពន្លត់ មុនពេលចាកចេញពីផ្ទះសម្បែង។
គួររម្លឹកថា រយៈពេល១៥ថ្ងៃ នៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងចំនួន១៣លើក បណ្ដាលឱ្យឆេះផ្ទះ៨ខ្នង បន្ទប់១បន្ទប់ កុដិលោក១ខ្នង ឃ្លាំង១ខ្នង រោងចក្រ១ខ្នង និងរថយន្ដ១គ្រឿង៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន