ព័ត៌មាន
អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ភ្នំពេញ ស្នើមន្ត្រីខេត្តកំពង់ឆ្នាំង ត្រូវគោរពច្បាប់ កុំគោរពបុគ្គល នាំទុក្ខដល់រាស្ត្រ
កំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង និងក្រុមការងារ នៃមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ បានស្នើមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវនាំគ្នាគោរពច្បាប់ឱ្យបានត្រឹមត្រូវ មិនត្រូវគោរពតែបុគ្គលចោលច្បាប់ នាំទុក្ខដល់រាស្ត្រ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត ពន្ធនាគារ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ឯកឧត្តម អ៊ឹម សុផាន មានប្រសាសន៍ថា ឯកឧត្តមចុះមកធ្វើអធិការកិច្ចក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ គឺធ្វើអធិការកិច្ចលើភាពយឺតយ៉ាវ នៃសំណុំរឿង បញ្ហានីតិវិធី (បច្ចេកទេសអនុវត្ត សំណួរ ចម្លើយ) ការពិនិត្យសំណុំរឿង ការពិនិត្យសៀវភៅ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុមការងារបានអធិការកិច្ចទៅលើពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយពិនិត្យលើសាលក្រម សាលដីការ ការឃុំខ្លួនលើស អ្នកទោសអនីតិជន អ្នកទោសជាស្ត្រីមានកូននៅជាមួយ អ្នកទោសរោគចិត្ត ពិនិត្យសៀវភៅ និងស្ថានភាពអ្នកទោស។ ក្រុមការងារក៏បានដំណើរការអធិការកិច្ចនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើបញ្ហាប្រឈម និងដំណោះស្រាយ ពិនិត្យសៀវភៅ និងពិនិត្យកន្លែងឃាត់ខ្លួន។
ឯកឧត្តម ឯក ស៊ុនរស្មី បានថ្លែងបន្តថា រយៈពេលកន្លងមកនេះ ការធ្វើការងារជាមួយនគរបាលយុត្តិធម៌ ក្នុងខេត្តកំពង់ឆ្នាំង គឺមាននគរបាលយុត្តិធម៌មួយចំនួនមិនទាន់អនុវត្តបានត្រឹមត្រូវ តាមមាត្រា៨៩ នៅក្នុងក្រមនីតិវិធីឡើយ ក៏ប៉ុន្តែ មួយរយៈពេលក្រោយមកនេះ ឃើញថាមានការគោរពច្បាប់បានច្រើនឡើងវិញគួរឱ្យកត់សម្គាល់ និងនៅមួយចំនួនតូចមិនទាន់ធ្វើបាន ១០០%នៅឡើយ។ ឯកឧត្តមចង់ឱ្យនគរបាលយុត្តិធម៌ គោរពច្បាប់ទាំងអស់គ្នា ដើម្បីកុំឱ្យមានការខុសឆ្គងក្នុងពេលអនុវត្តការងារ៕
អត្ថបទ៖ កាំង ហុងវាស្នា






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន