ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អរគុណ និងកោតសរសើរអាជ្ញាធរខេត្តព្រះវិហារបានរៀបចំកម្មវិធីរត់សហគមន៍ «ផ្លូវលំកោះកេរ» បង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋជាង១ពាន់នាក់បានចូលរួម
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ ដែលបានរៀបចំកម្មវិធី រត់សហគមន៍ «ផ្លូវលំកោះកេរ» ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុបរិវេណប្រាសាទកោះកេរផ្ទាល់ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ឡើងដែលបង្កជាភាពសប្បាយរីករាយ។
ឯកឧត្តមបានថ្លែងថា៖«ព្រឹកនេះ ខ្ញុំរួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្រុមការងារព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ១ពាន់នាក់ បានចូលរួមកម្មវិធីរត់សហគមន៍ «ផ្លូវកោះកេរ» ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុបរិវេណប្រាសាទកោះកេរផ្ទាល់ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ»។
ឯកឧត្តមបានបន្តថា កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភបលោក ដោយមានការចូលរួមពីបងប្អូនជាង ១០០០ នាក់និង ការរត់មានចំងាយជាង ៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងបេតិកភណ្ឌដូនតាយើងបានបន្សល់ទុកឱ្យយើង។
ឯកឧត្តមបានបញ្ជាក់ថា៖«ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តដែលបានរៀបចំកម្មវិធីនេះឡើងដែលបង្កជាភាពសប្បាយរីករាយ និង សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភីក្នុងកម្មវិធី»៕










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន