ព័ត៌មាន
ប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលដែលស្ថាននាស្ពានជូនពួកគាត់
កំពង់ធំ ៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបង្ហាញនូវការសប្បាយរីករាយជាអនេក និងថ្លែងនូវការដឹងគុណ ចំពោះការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានជំរុញអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជាពិសេសការស្ថាបនាស្ពាន ដែលជាសមិទ្ធផលថ្មី នៅក្នុងមូលដ្ឋានរបស់ពួគគាត់។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារសាងសង់ស្ពានបេឡេតិ៍ កម្រាលដែកសាំសាំ ចំនួន ១ កន្លែង ប្រវែង ៣៦ ម៉ែត្រ ទទឹង ៤,២ ម៉ែត្រ និងសំណង់ផ្សេងៗទៀត ស្ថិតនៅភូមិជាំបឹង ឃុំស្រើង ឆ្លងទៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, ក្នុងនោះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលថ្មីមួយនេះនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ លើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននេះ តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។
ជុំវិញគម្រោងស្ពានខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនា- សម្ព័ន្ធនានានៅតាមមូលដ្ឋានដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង និងការស្ថាបនាស្ពានជាដើម ដែល ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅតាមសហគមន៍ មានផ្លូវ និង ស្ពាន ដោបានកំពុងបង្កើតបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជុំវិញការស្ថាបនា ស្តារ និងថែទាំផ្លូវ និងស្ពាននៅតាមជនបទនេះ រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើនរួចមកហើយ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយប្រកបដោយ ភាពវ៉ៃឆ្លាត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដោយសម្តេចទាំងទ្វេ មានចក្ខុវិស័យច្បាស់លាស់ ក្នុងនោះក្រៅពីការរក្សាសន្តិភាព ស្ថិរភាពសង្គម គឺការជំរុញអភិវឌ្ឍដោយធ្វើឱ្យប្រទេសជាតិរីកចម្រើនលើ គ្រប់វិស័យ។ ចំពោះការស្ថាបនាស្ពានខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទផងដែរ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា សម្រេចបានសមិទ្ធផលល្អប្រសើរ, ព្រោះការស្ថាបនាស្ពាននៅក្នុងតំបន់នេះ ពិតជា មានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ មានស្ពានធ្វើដំណើរ កាត់បន្ថយពេលវេលា និងការជួបនូវ ឧបទ្ទវហេតុផ្សេងៗ ជាពិសេសនៅក្នុងរដូវវស្សានេះជាដើម៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ