ព័ត៌មាន
កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ជាមួយចិន ហុងកុង និងតួកគី
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រទេសចិន ហុងកុង និងតួកគី ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។
ក្នុងឱកាសចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ វណ្ណថន បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រទេសចិន ហុងកុង និងតួកគី នៅមជ្ឍមណ្ឌលសន្និសីទHaizhou ទីក្រុងលានអ៊ីនកាង ខេត្តជាំងស៊ូ។
ដោយក្នុងជំនួបពិភាក្សានោះរួមមាន៖
ជំនួបជាមួយភាគីចិន ដឹកនាំដោយឯកឧត្តម Liu Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ជំនួបជាមួយភាគីហុងកុង ដឹកនាំដោយ ឯកឧត្តម Jeo Chow Yat-ming ស្នងការនគរបាលក្រុងហុងកុង និងជំនួបជាមួយភាគីតួកគី ដឹកនាំដោយ ឯកឧត្តមMehmet Saglam រដ្ឋលេខាធិការក្រសួងមហាផ្ទៃតួកគី៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន