ព័ត៌មាន
ទាហានថៃបន្តបំពានអធិបតេយ្យភាពកម្ពុជានៅភូមិព្រៃចាន់ដោយប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃបានបន្តបំពានលើអធិបតេយ្យភាពកម្ពុជាដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។
គួរបញ្ជាក់ថា តាមរយៈការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ កម្ពុជាបានបន្តដំណើរការកិច្ចប្រជុំជាមួយភាគីថៃជាបន្តបន្ទាប់ ទាំងកិច្ចកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញានេះ នៅខេត្តកោះកុង, កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីខែសីហា កន្លងទៅនេះ, កិច្ចប្រជុំ កម្រិតនគរបាលជាតិកម្ពុជា ជាមួយនគរបាលភូមិន្ទថៃ នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ រួមនឹងកិច្ចប្រជុំរវាង អភិបាលខេត្តបន្ទាយមានជ័យ ជាមួយអភិបាលខេត្តស្រះកែវ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះជាដើម។
ទោះបីជាមានកិច្ចប្រជុំជាបន្តបន្ទាប់ ទាហានថៃបានបន្តគឃ្លើនចូលមក បំពានលើអធិបតេយ្យភាពកម្ពុជាដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន