ព័ត៌មាន
រថយន្ដក្រុងសាធារណៈបានរៀបចំរួចរាល់សម្រាប់ជូនបងប្អូន «ជិះដោយមិនបង់ប្រាក់» ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកទល់រសៀលថ្ងៃទី១៩ ខែកញ្ញានេះ រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរួចរាល់ហើយ “ជិះដោយមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក កែវ ចាន់ណារិទ្ធ ជម្រាបប្រជាពលរដ្ឋទាំងអស់សូមមកទទួលសេវារថយន្តក្រុងសាធារណៈ “ដោយជិះមិនបង់ប្រាក់” ។
សូមប្រជាពលរដ្ឋទាំងអស់ សូមមកទទួលសេវារថយន្តក្រុងសាធារណៈ
– ជិះដោយមិនបង់ប្រាក់
– ជិះមិនតម្រូវឱ្យមានការចុះឈ្មោះ
– ជិះមិនតម្រូវឱ្យមានការបង្ហាញអត្តសញ្ញាណប័ណ្ណ ឬ ឯកសារផ្សេងៗ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំ គ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូម ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព ។
ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញចុចលើ Link ដែលបានជូនភ្ជាប់នៅខាងក្រោម៖
https://citybus.phnompenh.gov.kh
https://heylink.me/PPCITYBUS/














-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព