ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយជម្លោះ ព្រំដែន កម្ពុជា -ថៃ ៤៥០គ្រួសារ ទទួលបានជំនួយសង្រ្គោះបន្ទាន់
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយពី កម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ឆ្លើយតបរិបត្តិកង្វះខ្វះស្បៀងអាហារ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ផុន ចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និង អ្នកស្រី ថៃ បុណេ នាយិការប្រតិប័ត្ត អង្គការ ក្តីសង្ឃឹមលូថេវ៉ានកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា កម្មវិធីនេះទទួលបានមូលនិធីពីរអង្គការ អាក់ អាឡាយអិន (Act. Alliance) និងអនុវត្តដោយ អង្គការក្តីសង្ឃឹមលូថេវ៉ាន កម្ពុជា (LHCO) ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។ ក្នុងនោះដែរ ជំនួយមនុស្សធម៌នេះ នឹងផ្តល់ជូនដល់គ្រួសាដែល រងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបប្រទះនឹងវិបត្តិកង្វះស្បៀងអាហារ។

លោកអភិបាលក្រុងសំរោង បានបន្តថា គ្រួសារទាំងនោះត្រូវបានជ្រើសរើសដោយមានការសហការ ជាមួយរដ្ឋបាលសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្របតាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងមានការណែនាំពីម្ចាស់មូលនិធិ អង្គការ អាត់ អាឡាយអិន (Act Alliance)។ ជំនួយនេះត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ ដោយក្នុងនោះមួយគ្រួសារៗទទួលបាន ជាសាច់ប្រាក់ចំនួន ១២០ ដុលារ អង្ករចំនួន ៣០ គីឡូក្រាម និងម៉ាស់ពាក់ចំនួន ១ប្រអប់តូច៕អត្ថបទ៖ ឃិន សារិទ្ធ






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព