ព័ត៌មាន
មន្រី្តជាន់ខ្ពស់វប្បធម៌ សាទរនិស្សិតជ័យលាភី ប្រឹងប្រែងរៀនសូត្របញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យសិល្បៈសូនរូប
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីប្រកាសបិទពិធីការពារស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប នៅមហាវិទ្យាល័យសិល្បៈសូនរូប ឆ្នាំសិក្សា ២០២៤-២០២៥។
លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រកាសលទ្ធផលប្រឡងបញ្ចប់របស់និសិ្សត លើឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម ជំនាន់ទី២៧, ឯកទេស គំនូរសារគមនាគមន៍ ជំនាន់ទី១៦, ឯកទេស វិចិត្រកម្ម ជំនាន់ទី៣៣ និងឯកទេស ចម្លាក់ ជំនាន់ទី៣១ បានចាប់ផ្តើមការប្រឡងមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៥-១៨ ខែកញ្ញា ឆ្នាំ២០២៥ និសិ្សតដែលត្រូវប្រឡងនាពេលនេះ មានចំនួន១៥៧នាក់ នារី៩៦នាក់ និងប្រកាសលទ្ធផលដែលទទួលបានពីការប្រឡងបញ្ចប់បរិញ្ញាបត្រនាពេលនេះ៖
១.ឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម មានចំនួន៩៥នាក់ នារី៧១នាក់
២.ឯកទេស គំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី២០នាក់
៣.ឯកទេស វិចិត្រកម្ម មានចំនួន៩នាក់ នារី៥នាក់
៤.ឯកទេស ចម្លាក់ មានចំនួន៦នាក់។ ដូចនេះលទ្ធផលទទួលបានពីការប្រឡងមាន និទ្ទេស ល្អប្រសើរ ចំនួន៣០នាក់ នារី១៣នាក់, និទ្ទេស ល្អណាស់ ចំនួន៦៤នាក់ នារី៤៨នាក់ និងនិទ្ទេស ល្អ ចំនួន៦២នាក់ នារី៣៥នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សោម សុគន្ធ បានថ្លែងថា សិល្បៈសូនរូប ពុំត្រឹមតែជាការបង្ហាញអំពីសម្រស់និងសោភ័ណភាពនៃស្នាដៃដែលបង្កើតចេញជារូបភាព និងការបកស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាបានចូលរួមជួយថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងជាស្ពានភ្ជាប់ និងកសាងទំនាក់ទំនងវប្បធម៌ជាតិ និងអន្តរជាតិផង។ មិនតែប៉ុណ្ណោះ ក្នុងចរន្ត សាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាឌីជីថលទំនើប វិស័យសិល្បៈសូនរូប ជាមូលដ្ឋានគ្រឹះ និងដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចច្នៃប្រឌិត តាមរយៈផលិតផលវប្បធម៌ និងទេសចរវប្បធម៌ ដែលជំរុញដល់កំណើនឱកាសការងារ ការអភិវឌ្ឍសហគមន៍ និងចំណូលសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ស្នាដៃ របស់ក្មួយៗក្នុងថ្ងៃនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាព មោទនភាព និងសម្មតិកម្មដែលបាន ពោលពីខាងលើ។
ឯកឧត្តម រដ្ឋលេខាធិការ ក៏សូមផ្តាំផ្ញើថាការសិក្សាមិនបញ្ចប់ត្រឹមប៉ុណ្ណេះទេ បើមានឱកាសនិងលទ្ធភាពសូមបន្តរៀនសូត្របន្តឱ្យបានកម្រិតខ្ពស់ជាងនេះ ដើម្បីឆ្ពោះទៅរកអនាគតរុងរឿងសម្រាប់ខ្លួនឯង និងគ្រួសារផង និងសង្គមជាតិផង។ សូមបន្តនូវការច្នៃប្រឌិត និងបន្តស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀត ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងទេពកោសល្យ និងភាពខិតខំរបស់ខ្លួន ក្មួយៗនឹងក្លាយជាអ្នកបង្កើតស្នាដៃដ៏មានទេពកោសល្យ និងជាធនធានមនុស្សសំខាន់សម្រាប់កសាងប្រទេសកម្ពុជាឱ្យរីកចម្រើន ទាំងវប្បធម៌ សង្គម និងសេដ្ឋកិច្ច៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព