ព័ត៌មាន
មន្ទីរពេទ្យកាល់ម៉ែត ត្រៀមលក្ខណៈ២៤ម៉ោង/២៤ម៉ោង ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា មនី្ទរពេទ្យកាល់ម៉ែត បានត្រៀមលក្ខណៈ២៤ម៉ោង/២៤ម៉ោង ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។
ការថ្លែងយ៉ាងដូច្នេះនាឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត យ៉ាងដូច្នេះ ព្រមទាំងថ្នាក់ដឹកនាំ មន្រី្តរាជការ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានប្រារព្ធពិធីនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសល ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនដែលមានមាតា បីតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌវេនទី១២ នៅមន្ទីពេទ្យកាល់ម៉ែត ។
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងថា មនី្ទរពេទ្យកាល់ម៉ែត ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌវេនទី១២ នាថ្ងៃនេះ ក្នុងគោលបំណងនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់បុព្វការីជនយើងទាំងអស់ ដែលបានទទួលមរណៈភាពទៅ ក៏ដូចជាបងប្អូនទាំងឡាយ ដែលទទួលមរណៈភាពនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនយើង និងបងប្អូនទាំងអស់ដែលបានទទួលមរណៈភាពនេះ សូមបានទៅកាន់សុគតិភពដ៏ស្ងប់ស្ងាត់ ហើយក៏សូមបួងសួងដល់មន្រី្តរាជការដែលបម្រើការក្នុងមនី្ទរពេទ្យកាល់ម៉ែតទាំងអស់ សូមមានសុខភាពល្អ សេចកី្តរីករាយ និងមានជ័យជម្នះក្នុងការងារ ដែលជាប្រពៃណីរបស់ជនជាតិខ្មែរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយក បន្តថា ដូចសព្វមួយដង មិនថាបុណ្យភ្ជុំបិណ្ឌ មិនថាបុណ្យចូលឆ្នាំប្រពៃណីជាតិនោះទេ គឺមនី្ទរពេទ្យកាល់ម៉ែត តែងតែរៀបចំនូវផែនការ ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះ ព្យាបាលអ្នកជំងឺ ដែលអញ្ជើញមកពីរាជធានីភ្នំពេញកី្ត តាមបណ្តាខេត្តកី្ត គឺយើងមានក្រុមការងារគ្រូពេទ្យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង។ ក្នុងហេតុការណាមួយ ជាយថាហេតុ ដែលលើសពីការងារប្រចាំថ្ងៃ គឺអាចអញ្ជើញក្រុមគ្រូពេទ្យរបស់យើងពីផ្ទះ មកបន្ថែមទៀត។ ដូច្នេះកិច្ចការទាំងអស់នេះ សូមបងប្អូនប្រជាពលរដ្ឋយើងកុំមានបារម្ភនោះទេ គឺថ្ងៃបុណ្យ ទាន មនី្ទរពេទ្យកាល់ម៉ែត តែងតែត្រៀមលក្ខណៈជានិច្ចក្នុងការជួយសង្រ្គោះ ព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការថែទាំសុខភាព គឺទី១. ការធ្វើដំណើរទៅកាន់គេហដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតវិញនោះ គឺសុំឲ្យប្រយ័ត្នប្រយែងក្នុងការបើកបរ មានការយោគយល់គ្នា មានក្រមសីលធម៌ ក្នុងការបើកបរ ហើយចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនពិសាសុរា ក្នុងពេលបើកបរ និងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍។ ទី២. ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ ជាពិសេសជំងឺរ៉ាំរ៉ៃមួយចំនួន សុំយកតាមខ្លួននូវឱសថដែលមាន ព្រោះថាជំងឺប្រចាំកាយនេះ ត្រូវការពិសាថ្នាំឲ្យបានទៀងទាត់។ ដូច្នេះមិនគួរភ្លេច ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតនោះទេ។ ទី៣. ការបរិភោគអាហារសូមឲ្យប្រយ័ត្នប្រយែង និងមានអនាម័យត្រឹមត្រូវ និងជៀសវាងការជួបជុំគ្នា ដែលអាចនឹងមានការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺផ្លូវដង្ហើម។ ដូច្នេះអ្នកដែលមានបញ្ហាដូចជា ជំងឺផ្តាសាយធំ និងជំងឺសួត ត្រូវពាក់ម៉ាស់ ជៀសវាងការចម្លងទៅកាន់អ្នកដែលមានសុខភាពល្អ។សូមបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាមប្រតិទិនពុទ្ធសាសនា ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចន្លោះខែកញ្ញា និងខែតុលា ដែលជាពិធីបុណ្យ មានរយៈពេលវែងជាងគេរហូតដល់១៥ថ្ងៃ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕
អត្ថបទ រដ្ឋា




















-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ