ព័ត៌មាន
កម្ពុជា ទទួលបានពានរង្វាន់ចំនួន ៣គ្រឿង នៅក្នុង ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាសហអគ្គលេខាធិការរង នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ និងសហការី បានចូលរួម “កិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥” ដែលប្រព្រឹត្តទៅនៅ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាព និងសម្រេចនូវលទ្ធផល៖ សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២២ នេះ កម្ពុជាទទួលបានពានរង្វាន់ចំនួន ៣គ្រឿង រួមមាន៖ ១-Best Organizer of Exhibitors, ២-Best Industry Organizer និង ៣-Best Organizer of Business Promotional/Matching Activities (១. អ្នករៀបចំដ៏ល្អបំផុតនៃអ្នកតាំងពិព័រណ៍, ២. អ្នករៀបចំឧស្សាហកម្មល្អបំផុត និង ៣. អ្នករៀបចំដ៏ល្អបំផុតនៃសកម្មភាពផ្សព្វផ្សាយ/ការផ្គូផ្គងអាជីវកម្ម)។
កិច្ចប្រជុំក៏សម្រេចបាននូវ រៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅថ្ងៃទី១៧ – ២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វ័យក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងបន្តជំរុញឱ្យមានការចូលរួមច្រើនពីឧស្សាហកម្មកកើតថ្មី និងឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាខ្ពស់, និង ជ្រើសរើសប្រទេសហ្វីលីពីន ជាប្រទេសកិត្តិយសសម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (យន្តការជ្រើសរើសតាមលំដាប់អក្សរ)។
ជាមួយគ្នានេះ អង្គប្រជុំបានឯកភាពលើតួនាទីសំខាន់ នៃពិព័រណ៍កម្ពុជា-ចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន ព្រមទាំងឯកភាពក្នុងការជំរុញការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) និងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ បន្តទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ Wei Zhao Hui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន និង ឯកឧត្តម Dr. Htein Lynn អគ្គនាយកនៃអង្គភាពជំរុញពាណិជ្ជកម្មមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគ នៃប្រទេសចិននិងអាស៊ាន ព្រមទាំងលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ១. បូកសរុបលទ្ធផលសង្ខេបអំពីការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២, ២. ពិភាក្សាបឋមអំពីផែនការការងារ និងការជ្រើសរើសប្រទេសកិត្តិយស សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ និង ៣. ប្រគល់ពានរង្វាន់ដល់ប្រទេសជាមាជិកអាស៊ានក្នុងការសហការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នេះ៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន