ព័ត៌មាន
ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ចូលលេងកម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌនៅខេត្តព្រះសីហនុ
ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចូលមកលេងកម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវសរុប ៧៧.៤៧៤នាក់ កើនឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.៦២៩នាក់ កើនឡើង ៣៣% និងភ្ញៀវបរទេសសរុប ១.៨៤៥នាក់ កើនឡើង ៧% ។

លោក តាំង សុចិត្តគ្រឹស្នា បន្តថា ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៧៦.៥១៥នាក់ កើនឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.១៦០នាក់ កើនឡើង ៣៣% និងភ្ញៀវបរទេស ១.៣៥៥នាក់ កើនឡើង ១៦% ។ ចំណែកឯ ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចំនួន ០៣ជើង ស្មើនឹង ចំនួនសរុប ១៥៩នាក់ ថយចុះជិត ៣០% ក្នុងនោះ ភ្ញៀវជាតិ ០២នាក់ ថយចុះ ៥០% និងភ្ញៀវអន្តរជាតិ ១៥៧នាក់ ថយចុះ ២៧% ។ រីឯ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ៨០០នាក់ កើនឡើង ៤០% ក្នុងនោះ ភ្ញៀវជាតិ ៤៦៧នាក់ កើនឡើង ៩៦% និងភ្ញៀវបរទេស ៣៣៣នាក់ កើនឡើង ១% ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានកោះតូច-ធំ ៣២ ថ្មដុះ ១ និងថ្មប៉ប្រះទឹក ៥ ឆ្នេរសមុទ្រប្រវែងជាង ១៧៥គីទ្បូម៉ែត្រ សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ កោះ ឆ្នេរ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិ(លើកគោក) ឧទ្យានជាតិបាតសមុទ្រ (ដែលសំបូរទៅដោយ សត្វសមុទ្រ ស្មៅសមុទ្រ មច្ឆសមុទ្រ និងផ្កាថ្ម) រួមទាំងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមកសម្រាកលម្ហែយ៉ាងច្រើន ហើយត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ