ព័ត៌មាន
៣ថ្ងៃបុណ្យភ្ជុំបិណ្ឌអ្នកដំណើរលើផ្លូវល្បឿនលឿនកើនឡើង, គ្រោះថ្នាក់ថយចុះ
យោងតាមទិន្នន័យចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចំនួនចរាចរណ៍សរុប ៦២ ២៩១ គ្រឿង កើនឡើងចំនួន ៣ ៨០២ គ្រឿង ស្មើនឹង ៦,៥% ឯគ្រោះថ្នាក់មាន ៥ករណី ថយចុះ ១ករណី(មិនមានអ្នករបួស និងអ្នកស្លាប់) នេះបើធៀបឆ្នាំ២០២៤។

ទិន្នន័យចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ (២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥) ធៀបឆ្នាំ២០២៤
១/-ទិន្នន័យចំនួនចរាចរណ៍
– ថ្ងៃទី១ ចំនួនចរាចរណ៍ មានចំនួន ២០ ១១៦ គ្រឿង កើនឡើងចំនួន ២ ៦៨១ គ្រឿង ស្មើនឹង ១៥,៣៧%។
– ថ្ងៃទី២ ចំនួនចរាចរណ៍ មានចំនួន ១៨ ៣៦៦ គ្រឿង កើនឡើងចំនួន ៣៦០ គ្រឿង ស្មើនឹង ២%។
– ថ្ងៃទី៣ ចំនួនចរាចរណ៍ មានចំនួន ២៣ ៨០៩ គ្រឿង កើនឡើងចំនួន ៧៦១ គ្រឿង ស្មើនឹង ៣,៣0%។
សរុប៣ថ្ងៃ ចំនួនចរាចរណ៍ សរុប ៦២ ២៩១ គ្រឿង កើនឡើងចំនួន ៣ ៨០២ គ្រឿង ស្មើនឹង ៦,៥%។
២/-ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍
– ថ្ងៃទី១ មាន ១ករណី ដូចគ្នានឹងឆ្នាំ២០២៤។
– ថ្ងៃទី២ មានចំនួន ២ករណី ថយចុះ ១ករណីធៀបឆ្នាំ២០២៤ ។
– ថ្ងៃទី៣ មានចំនួន ២ករណី ដូចគ្នានឹងឆ្នាំ២០២៤។
សរុប៣ថ្ងៃ មានចំនួន ៥ករណី ថយចុះ ១ករណី(មិនមានអ្នករបួស និងអ្នកស្លាប់)។




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព