ព័ត៌មាន
សមាគមអ្នកផលិតចំណីអាហារកម្ពុជាប្តេជ្ញាផលិតប្រកបដោយគុណភាពឆ្លើយតបឱ្យម្រូវការក្នុងស្រុក
ខណៈតម្រូវការប្រើប្រាស់មានការកើនឡើងជាងមុន ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានប្តេជ្ញាខិតខំផលិតផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព ដើម្បីឆ្លើយតបឱ្យគ្រប់ និងលើសតម្រូវការសំរាប់នាំចេញផងដែរ។

ឯកឧត្ដម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហាកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែកញ្ញាថា គិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះបានកត់សម្គាល់ឃើញថា ផលិតផលខ្មែរជាច្រើនមុខទំនិញ គឺទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក។
ឯកឧត្តម បានបន្តថា ផលិតករ ផលិតចំណីអាហារកម្ពុជា ពិតជាមានសេចក្តីត្រេកអរជាពន់ពេក និងសូមថ្លែងនូវអំណរអរគុណជាអនេកកប្បការ ស្ថិតក្នុងកាលៈទេសៈមួយដែលបច្ចាមិត្តមើលងាយ និងជាន់ឈ្លីដល់បូរណភាពទឹកដីរបស់កម្ពុជា ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ ធ្វើឱ្យអាជីវករផលិតចំណីអាហារឃើញយ៉ាងច្បាស់នូវការគាំទ្រពេញទំហឹងដល់ផលិតផលក្នុងស្រុក និងជាឱកាស់ដ៏ថ្លៃថ្លាក្នុងការបង្កើនលទ្ធភាពផលិត និងបន្ថែមការយកចិត្តទុកដាក់លើគុណភាពផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា តម្រូវការកាន់តែកើនឡើង ទំហំផលិតកាន់តែធំថ្លៃដើមកាន់តែអាចកាត់បន្ថយបាន ដូច្នេះជារយៈពេលខ្លីនិងមធ្យម សមាគមប្តេជ្ញាខិតខំផលិតផ្គត់ផ្គង់ផលិតចំណីអាហារដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យអស់ពីកំលាំងកាយចិត្ត និងប្រកបដោយគុណភាព ហើយទៅអនាគត សមាគមក៏នឹងពង្រីកទំហំផលិតកម្មថែមទៀត ដើម្បីឆ្លើយតបឱ្យគ្រប់ និងលើសតម្រូវការ សំរាប់នាំចេញថែមទៀតផង។
កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរក្នុងបណ្តាញសង្គមថា “ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ សម្តេចតេជោ បានថ្លែងបន្តថា សម្រាប់សំណូមពរ ជប៉ុនដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព