ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្នើប្រទេសប្រេស៊ីល ជួយផ្ដល់គ្រូបង្វឹកលើវិស័យបាល់ទាត់ និងបាល់ទះដល់កម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសជំនួបជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យប្រទេសប្រេស៊ីលជួយផ្ដល់គ្រូបង្វឹកលើវិស័យបាល់ទាត់ និងបាល់ទះ ដើម្បីជួយបង្វឹកដល់ក្រុមកីឡាករកម្ពុជា និងពង្រីកទំនាក់ទំនងវិស័យកីឡារវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានរំលេចឡើងនូវទំនាក់ទំនង និងការពង្រីកនូវវិស័យកីឡារវាងកម្ពុជា និងប្រេស៊ីល ដោយសម្ដេចតេជោបានលើកឡើងថា ប្រទេសប្រេស៊ីល គឺមានសក្ដានុពលខ្លាំងលើវិស័យកីឡា មានធនធានកីឡាករល្អៗនៅប្រទេសប្រេស៊ីល ព្រោះនៅពេលគេនិយាយដល់ប្រេស៊ីល គឺនឹកទៅដល់កីឡាតែម្ដង ហើយសម្ដេចតេជោក៏ជាអ្នកគាំទ្រកីឡាករបាល់ទាត់ និងបាល់ទះរបស់ ប្រេស៊ីលមួយរូបដែរ។
សម្ដេចតេជោ បានលើកឡើងថា ភាគីទាំងពីរគួរតែពង្រីកនូវវិស័យកីឡាជាមួយគ្នាជាពិសេសការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកវិស័យកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផង និងជំរុញនូវការផ្លាស់ប្ដូរវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ក៏បានបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជា លើការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទាត់ កីឡាបាល់ទះនៅកម្ពុជា។
លោកជំទាវបញ្ជាក់ថា ទំនាក់ទំនងវិស័យកីឡានេះ គឺជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានជាមួយគ្នា ហើយនឹងធ្វើបានក្នុងពេលឆាប់ៗខាងមុខ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព