ព័ត៌មាន
ប្រជាពលរដ្ឋសប្បាយចិត្ត ក្រោយរាជរដ្ឋាភិបាលបានផ្តល់រថយន្តក្រុងរបស់រដ្ឋអោយដឹកពួកគាត់ដោយឥតគិតថ្លៃ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋទទួលបានសេវាដឹកជូនដោយឥតគិតថ្លៃទាំងមក និងទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែបានផ្តល់រថយន្តក្រុងទាំងនោះដឹកជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ បានសដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូពីសុខទុក និងជីវភាពប្រជាពលរដ្ឋ ដោយបានអនុញ្ញាតអោយប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យប្រពៃណីជាតិ ជិះរថយន្តក្រុង ទាំងទៅទាំងមកដោយឥតគិតថ្លៃ ដែលសកម្មភាពនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងអំឡុងនៃការធ្វើដំណើរទៅស្រុកកំណើរ និងត្រឡប់ទៅធ្វើការវិញ ។
ជារៀងរាល់ឆ្នាំ ពេលបុណ្យចូលឆ្នាំ និង បុណ្យភ្ជុំ និងពិធីបុណ្យជាតិធំៗ ប្រមុខរាជរដ្ឋាភិបាល តែងតែបានអោយរថយន្តក្រុងរបស់រដ្ឋដឹកប្រជាពលរដ្ឋ ទាំងទៅទាំងមកដោយមិនគិតថ្លៃនោះទេដើម្បីសម្រាលការលំបាក និង ធានានូវសុវត្ថិភាព ក្នុងការធ្វើដំណើរពេលមកលេងស្រុកកំណើត និង ត្រឡប់ទៅកន្លែងធ្វើការវិញ៕ កាំង ហុងវាស្នា




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព