ព័ត៌មាន
កម្ពុជា ចូលរួមវេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិ នៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងវេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) នៃមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រលើកទី១២។
ព្រឹតិ្តការណ៍ខាងលើបានធ្វើឡើងនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចូលរួមវេទិកាផ្លាស់ប្ដូរកិច្ចសហការនិងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) នៃមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រលើកទី១២។ ក្នុងវេទិកានេះ មានការចូលរួមពីសំណាក់លោកជំទាវអភិបាលរងនៃខេត្តហ្វូចៀន ថ្នាក់ដឹកនាំ ផលិតករ អ្នកដឹកនាំរឿងមកពីបណ្តាប្រទេសជាច្រើន សរុបប្រមាណ១៥០រូប, កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
លោក ប៉ុក បុរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានអញ្ជើញចូលរួមក្នុងវេទិកានេះ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា វេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ គោលនយោបាយ និងបង្ហាញពីសក្តានុពលនៃប្រទេសនីមួយៗ ដើម្បីឈានទៅរកកិច្ចសហការនាពេលអនាគត។ ក្នុងវេទិកានេះ ក៏មានបទបង្ហាញ ស្តីពីគោលនយោបាយ និងសក្ដានុពលនៃធនធាននៃប្រទេសដែលជាដៃគូផងដែរ។ ក្នុងចំណោមវាគ្មិនទាំង១០រូប លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ក៏បានធ្វើបទបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងទាក់ទាញផលិតករបរទេស មកថតភាពយន្តនៅកម្ពុជា និងស្វាគមន៍នូវកិច្ចសហការផលិតភាពយន្តជាមួយបណ្តាប្រទេសនានា ជាពិសេសផលិតករមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចប្រតិបត្តិការស្តីការវិស័យភាពយន្តដែលទើបសម្រេចបានកាលពីខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ។
នៅចុងបញ្ចប់ នៃវេទិកានេះ ក៏មានការចុះហត្ថលេខារវាងបណ្តាប្រទេសដែលបានចូលរួមទាំងអស់ ស្តីពីការបង្ហាញឆន្ទៈក្នុងកិច្ចសហការក្នុងវិស័យភាពយន្តនាពេលអនាគតផងដែរ។
សូមរំលេចឡើងវិញថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធការិយាល័យថ្មីរបស់គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី(CAFF) នៅទីក្រុងហ្វូចូវ សាធារណរដ្ឋប្រជាមានិតចិន និងដោយមានវត្តមានដ៏ខ្ពងខ្ពស់របស់ព្រះនាង ជេនណា នរោត្តម និងការចូលរួមពីលោក Zhang Yan សមាជិកនៃគណៈកម្មាធិការបក្សខេត្តហ្វូចៀននិងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការខេត្តហ្វូចៀន លោក Huang Jianxiong សមាជិកនៃគណៈកម្មាធិកាបក្សទីក្រុងហ្វូចូវ និងជាប្រធានគណៈកម្មការនៃនាយកដ្ឋានឃោសនាការទីក្រុងហ្វូចូវ លោក Wang Jiannan អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការបក្សខេត្តហ្វូចៀននិងជាប្រធានការិយាល័យភាពយន្តប្រចាំខេត្តហ្វូចៀន លោកស្រី Hong Li នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ីផងដែរ។
តមកនៅរសៀលថ្ងៃដដែល ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយលោក Qin Zhengui អនុប្រធាននៃរដ្ឋបាលភាពយន្តចិន ដើម្បីពង្រឹងការងារដែលត្រូវអនុវត្តបន្តក្រោមអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត។
នាឱកាសនេះឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញអំពីស្ថានភាពវិស័យភាពយន្តកម្ពុជា ព្រមទាំងស្នើទៅរដ្ឋបាលភាពយន្តចិន ជួយផ្តល់អាហារូបករណ៍ជូនដល់យុវជនកម្ពុជា ឱ្យបានសិក្សាជំនាញភាពយន្តនៅប្រទេសចិនផងដែរ។ បន្ថែមពីនេះ លោកក៏បានស្នើឱ្យពិចារណាក្នុងការសម្របសម្រួលឱ្យផលិតកម្មធំៗរបស់ចិនមកថតនៅកម្ពុជាផងដែរ៕
អត្ថបទ រដ្ឋា









-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ