ព័ត៌មាន
ពិព័រណ៍ផលិតផលខ្មែរថ្ងៃទី១ បានចាប់ផ្ដើមហើយ ខណៈព្រឹត្តិការណ៍នេះមានធ្វើរយៈពេល៣ថ្ងៃ
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរបានចាប់ផ្ដើមហើយ ខណៈផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនានៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១នេះ។

ពិព័រណ៍ផលិតផលខ្មែរនេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក”។ ពិព័រណ៍ផលិតខ្មែរនេះ រៀបចំឡើងស្របពេលដែល ប្រជាពលរដ្ឋកម្ពុជា កំពុងការគាំទ្រផលិតក្នុងស្រុកយ៉ាងខ្លាំងក្លា។ ពិព័រណ៍នេះ ជាឱកាសប្រមូលផ្ដុំនៅផលិតផលខ្មែរជាច្រើនប្រភេទ មកពីតាមបណ្ដារាជធានី-ខេត្ត ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” មានគោលដៅសំខាន់ គឺជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរ ឱ្យបានដឹងពីអ្វីដែលកម្ពុជា បាននឹងកំពុងផលិតបាន។ លើសពីនេះ វាក៏ជាព្រឹត្តិការណ៍ បង្ហាញពីការរួបរួមសាមគ្គី របស់មហាគ្រួសារខ្មែរ។ ជាមួយគ្នានេះ វត្តមានវាគ្មិនជាច្រើនរូប ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នា។
សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ហើយក៏នឹងមានការចូលរួមពីតារាចម្រៀង ដែលនឹងច្រៀងបទចម្រៀងពាក់ព័ន្ធនឹងជាតិ។ លើសពីនេះក៏មានកម្មវិធីអមដែលមានទូតាំងម្ហូបអាហារ ភេសជ្ជៈ សួនកុមារ ការសម្ដែងសិល្បៈចម្រុះ សៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា ការចាប់រង្វាន់ ការបង្ហាញបសុសត្វ និងការជិះរទេះគោ រទេះសេះកម្សាន្តផងដែរ៕


















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព