ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ និងអគ្គីសនីកម្ពុជា ឧបត្ថម្ភអាវក្រោះ និងសម្ភារចាំបាច់ ដល់កងទ័ពជួរមុខនៅថ្មដា
ខេត្តពោធិ៍សាត់៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ធាង ឡេង អភិបាលស្រុកវាលវែង បាននាំយកអាវក្រោះ មួកការពារ ម៉ាស៊ីនភ្លើង ប្រេងឥន្ធនៈ រួមទាំងសម្ភារៈជាច្រើនមុខផ្សេងទៀត សរុបទឹកប្រាក់ជាច្រើនម៉ឺនដុល្លា ដែលជាអំណោយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រួមជាមួយ អគ្គីសនីកម្ពុជា ប្រគល់ជូនដល់ដៃ កម្លាំងនគរបាលព្រំដែន និងវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង។

ក្នុងឱកាសនោះ តំណាងនគរបាលព្រំដែន និងតំណាងកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កម្លាំងជួរមុខ។ ក្នុងនាមជាកម្លាំងជួរមុខ បានប្តេជ្ញាលះបង់គ្រប់យ៉ាងដើម្បីការពារទឹកដី ជាមួយគ្នានោះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តជឿជាក់លើថ្នាក់ដឹកនាំ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយថ្នាក់ដឹកនាំតែងតែតម្កល់ផលប្រយោជន៍ជាតិ និងអាយុជិវិតប្រជាជនជាធំ ព្រមទាំងប្តូរផ្តាច់ការពារបូរណភាពទឹកដីមិនឱ្យបាត់បង់។

លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឱ្យដឹងថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មាន ៥ភូមិ ក្នុងនោះភូមិផ្លូវការចំនួន ៣ភូមិរួមមាន៖ ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និងភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៣ ០២៨នាក់ ស្មើនឹង ៧៨១គ្រួសារ។ កន្លងមកកងទ័ពសៀម ធ្លាប់បានបាញ់ផ្លោងកាំភ្លើងធំ បង្ហោះដ្រូន និងរាយលួសបន្លាតាមខ្សែបន្ទាត់ព្រំដែនថ្មដា ស្រុកវាលវែង ចូលមកដីកម្ពុជាដោយគ្មានអៀនខ្មាស់ និងវង្វេងប្រវត្តិសាស្ត្រ ប៉ុន្តែអាជ្ញាធរបានរៀបចំកម្លាំងត្រៀមតាមគោលដៅរួចជាស្រេច ក្នុងការការពារទឹកដី៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព