ព័ត៌មាន
ក្រសួងសុខាភិបាល បាននឹងបន្តការយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញផ្នែកព្យាបាលដោយចលនា
ភ្នំពេញ ៖ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី២៣ ក្រោមប្រធានបទ«សុខភាពមនុស្សចាស់» និង «ការព្យាបាលដោយចលនា ដើម្បីស្តារលទ្ធភាពពលកម្ម» ដែលរៀបចំឡើងដោយសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៥។
សន្និបាតខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកអគ្គនាយករង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោកសាស្ត្រាចារ្យ កឹម សាវុន អនុប្រធានប្រចាំការ លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសសុខ ភាពជនមានពិការភាព ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត អៀន សុខ ប្រធានការិយាល័យ នាយកដ្ឋានការពារសុខភាព ក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យជំនួយ តាន់ ងី នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកស្រី Elizabeth Anderson តំណាងសមាគមពេទ្យព្យាបាលដោយចលនាពិភពលោក លោកសាស្ត្រាចារ្យ Ah Cheng Goh ប្រធានសមាគមពេទ្យព្យាបាលដោយចលនា ឯកទេសព្យាបាលដោយប្រើម៉ាស៊ីន(ពិភពលោក) លោកស្រីសាស្ត្រាចារ្យ Celia Tan នាយកជាន់ខ្ពស់ SingHealth,Singapore General Hospital និងលោក ហៀម ហឿង ប្រធានសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានថ្លែងថា ការព្យាបាលដោយចលនា គឺជាវិជ្ជាជីវៈមួយដែលមានសារសំខាន់យ៉ាងខ្លាំង ក្នុងចំណោមសេវាវេជ្ជសាស្ត្រ ក៏ដូចគួបផ្សំជាមួយនឹងវិជ្ជាជីវៈវេជ្ជសាស្ត្រ ជំនួយវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រទាំងឡាយ ដែលវិជ្ជាជីវៈនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការព្យាបាលឱ្យបានធូរស្បើយ ឬជាសះស្បើយ ការពារ សម្របសម្រួល និងស្តារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនមានពិការភាព។ ជាពិសេសក្រសួងសុខាភិបាល បាននឹងបន្តការយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញផ្នែកព្យាបាលដោយចលនា ដែលក្នុងនោះមានដូចជាការបង្កើនការជ្រើសរើសនិស្សិតផ្នែកព្យាបាលដោយចលនា ឱ្យចូលរៀននៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមានការជ្រើសរើស អ្នកជំនាញព្យាបាលដោយចលនា ដើម្បីចូលបម្រើការក្នុងក្របខណ្ឌមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីកិច្ចព្រមព្រៀងការងារ នៅតាមមន្ទីរពេទ្យជាតិ រាជធានី ខេត្ត ទូទាំងប្រទេស តាមរយៈការប្រលងប្រជែង ជាដើម ។
ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន កម្ពុជាយើងសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈលើគ្រប់វិស័យ ។ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ និងជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា និងជាពិសេសបន្តមក យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ដែលវិស័យសុខាភិបាលជាអាទិភាពមួយ ដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តលើកកម្ពស់សុខភាព និងសុខុមាលភាព របស់ប្រជាជនយើងឱ្យមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត។ រាជរដ្នាភិបាលមានការគិតគូរលើគ្រប់ទិដ្ឋភាព, ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, អភិបាលកិច្ច, ធនធានមនុស្ស ដែលមានមូលធនមនុស្ស និងជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ខ្ពស់ និងការផ្តល់សេវាប្រកបដោយសមត្ថភាព និងគុណភាព។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម សែម សុខា បានចាត់ទុក សន្និបាតជាតិនេះជាឱកាសមាសដ៏ល្អមួយ ក្នុងការជួបជុំសមាជិក សមាជិកា ដើម្បីបន្តជំរុញប្រសិទ្ធភាពការងារ និងទទួលបានភាពជោគជ័យប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងវិស័យព្យាបាលដោយចលនា នៅកម្ពុជា។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព ស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ អតីតយុទ្ធជន អតីត មន្ត្រីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានប័ណ្ណសមធម៌ ឬនៅក្នុងគ្រួសារដែលមានប័ណ្ណសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ និងបានចុះឈ្មោះជាមួយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ការទទួលបានប្រាក់ឧត្ថម្ភក្នុងអំឡុងពេលសិក្សានេះ ការទទួលបាននូវសេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា សេវាអក្សរស្ទាប និងភាសាសញ្ញា។ នេះជាការឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការ ភាពតាមកម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន ដើម្បីជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ ជនមានពិការភាព។
បើតាមលោក ហៀម ហឿង ប្រធានសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា បានឲ្យដឹងថា តាមរបាយការណ៍ជាតិនានា ប្រទេសយើងកំពុងឈានចូលសង្គមចាស់ជរា ដោយមានប្រជាជនវ័យ ៦៥ឆ្នាំឡើងទៅជាង ១.៣ លាននាក់ (ប្រហែល ៨-៩% នៃប្រជាជន)។ ការរីកចម្រើននៃជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងមហារីក ក៏កំពុងកើនឡើង និងជាហេតុដ៏សំខាន់នៃមរណភាព។ នេះជាកត្តាដែលបង្ហាញថា តម្រូវការសេវាព្យាបាលដោយចលនានឹងកាន់តែចាំបាច់។ ទោះបីជាយ៉ាងណា កម្លាំងពលកម្មវិជ្ជាជីវៈនៅកម្ពុជា នៅតែមានកម្រិតទាប។ បច្ចុប្បន្ន គ្រូពេទ្យព្យាបាលដោយចលនា ១នាក់ ត្រូវបម្រើប្រជាជនប្រហែល ៣២,០០០នាក់ ខណៈ ដែលអត្រាមធ្យមនៅអាស៊ីអាគ្នេយ៍ស្ថិតនៅប្រហែល ១/ ៥០០០-៧០០០នាក់។ ភាពខ្វះខាតនេះ បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ត្រូវការការវិនិយោគដ៏សំខាន់លើការអប់រំ និងការបង្កើនចំនួន ដើម្បីឆ្លើយតបនឹងតម្រូវការជាតិ និងអន្តរជាតិ។
លោកប្រធានសមាគម បានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា បានបន្ត ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងការបណ្តុះបណ្តាល ដោយមានសកម្មភាព និង ស្នាដៃសំខាន់ៗដូចខាងក្រោម៖ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការបណ្តុះបណ្តាលបន្ត (CPD), ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹង, ការចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍, ការចូលរួមបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា