ព័ត៌មាន
ផ្លូវជនបទជាច្រើនខ្សែនៅដំណាក់ទ្រយឹងក្នុងស្រុកភ្នំក្រវ៉ាញ បានកំពុងលើកកម្ពស់ការរស់នៅរបស់ប្រជាជន
ពោធិ៍សាត់ ៖ សមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លើការងារស្ថាបនាផ្លូវ និងថែទាំរហូតដល់បញ្ចប់សុពលភាព ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ដោយផ្លូវទាំងនោះបានរក្សានូវគុណភាពល្អប្រសើរ សម្រាប់ធ្វើដំណើរ ឆ្លើយតបការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជនរាប់ពាន់គ្រួសារនៅតំបន់នោះ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងនៅទូទាំងប្រទេស ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅក្នុងមូលដ្ឋាននេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ, ផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច។
ឯកឧត្តម បន្តថា ទាក់ទិនការអភិវឌ្ឍន៍ជនបទនេះ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន និងជឿនលឿនដូចជា មានផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព និងសាលារៀនជាដើម ជាក់ស្តែងការអភិវឌ្ឍក្នុងតំបន់ដីសម្បទានសង្គមកិច្ច នៅដំណាក់ទ្រយឹងខាងលើ ហេដ្ឋារចនាម្ព័ន្ធជាច្រើនបានកំពុងគ្រប់ដណ្តប់ ឆ្លើយតបនិងការស់នៅរបស់ប្រជាជន ជាពិសេសអតីតយុទ្ធជនរាប់ពាន់គ្រួសារ ដែល កំពុងរស់នៅក្នុងមជ្ឈមណ្ឌលដីសម្បទានសង្គមកិច្ចមានជីវភាពកាន់តែប្រសើរ។
ជុំវិញការងារស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានខិតខំ ប្រឹងប្រែងលើការងារស្ថាបនាផ្លូវចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ដោយបានបញ្ចប់ការងារសាងសង់ ១០០ភាគរយ និងផ្លូវ១ខ្សែទៀត ប្រវែង ១០ ២០០ម៉ែត្រ ត្រូវបានថែទាំ និងបញ្ចប់សុពលភាព ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះ ឯកឧត្តម ក៏បាន លើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងជាដើម៕
អត្ថបទ៖ សុន រ៉ាឌី
























-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព