ព័ត៌មាន
សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសុវត្ថិភាព និងវិបុលភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងជំរុញអាទិភាពរួមក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។
បើតាម ទំព័រហ្វេសប៊ុក របស់ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព និងវិបុលភាព។
ឯកឧត្ដម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។ លោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា ដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងការធានាឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។
គួរបញ្ជាក់ថា គណៈប្រតិភូសភា ដែលអញ្ជើញជួបពិភាក្សាការងារនេះ ដឹកនាំដោយ ឯកឧត្ដម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington, ឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington, និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព