ព័ត៌មាន
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
កែប ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប នៅមន្ទីរពេទ្យបង្អែកខេត្តកែប។
លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពនឹងមន្ទីរពេទ្យបង្អែកខេត្តកែប ក្នុងគោលបំណងជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តកែប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប និងមន្ទីរពេទ្យបង្អែកខេត្តកែប ជាពិសេសទទួល បានការគាំទ្រមូលនិធិពីអង្គការ Fred Hollow Foundation ដែលជាដៃគូសំខាន់ក្នុងការជំរុញការ អភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។
ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និង ការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ និងព្យាបាលជំងឺភ្នែកឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែករបស់យើង ដែលមានតម្លៃរបស់ យើងគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តកែប បានមានប្រសាសន៍ថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្ត មានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដែលបានលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollow Foundation បានអញ្ជើញចូលរួមពិនិត្យ និងផ្តល់សម្ភារៈវែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកែប។ ក្នុងនាមមនី្ទរសុខាភិបាល មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាវជ្រៅចំពោះទឹកចិត្តក្នុងការជួយ ជំនួយដោយឥតគិតថ្លៃ។
ទន្ទឹមគ្នានោះដែរលោក បាក់ តូក្យូ នាយកអង្គការ Fred Hollow Foundation បានថ្លែងអំណរគុណជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យព្រះអង្គឌួង និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកែប ដែលបានគាំទ្រដល់សេវាសុខភាពភ្នែក ជូនបងប្អូនប្រជាពលរដ្ឋ។ មែនទែនទៅបើសិនជាបងប្អូនប្រជាពលរដ្ឋ មានបញ្ហាភ្នែក សូមកុំភ្លេចទៅពិនិត្យព្យាបាលភ្នែក ឲ្យបានទាន់ពេលវេលា សុំមានទំនុកចិត្តមកលើក្រុមគ្រូពេទ្យរបស់យើង ជាពិសេសក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ក៏ដូចជាគ្រូពេទ្យនៅតាមបណ្តាមនី្ទរពេទ្យផ្សេងៗផងដែរ គឺមានវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងខ្ពស់៕
អត្ថបទ រដ្ឋ

































-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព