ព័ត៌មាន
កម្ពុជាលើកទឹកចិត្តភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលសម្រាប់ទីផ្សារកម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូចិន លើការវិនិយោគគ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្មកម្ពុជា។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈច្រករបៀងមច្ឆានិងអង្ករ និងការអភិវឌ្ឍទំនើបកម្មគ្រឿងយន្តកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលក្នុងទីផ្សារកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រឿងយន្តល្អ បច្ចេកវិទ្យាខ្ពស់ ផ្តល់ដំណោះស្រាយបច្ចេកទេស និងភាពជឿជាក់ ជួយឱ្យកសិករទទួលបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដើមផលិតកម្ម ចំណេញពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព