ព័ត៌មាន
សាខាកាកបាទក្រហមខេត្តកណ្ដាល ប្រកាសតែងតាំងប្រធាន និងអនុប្រធានកិត្តិយសក្នុងអាណត្តិថ្មី
កណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រកាសតែងតាំងជាប្រធាន និងអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៦ ដើម្បីរួមចំណែកលើកកម្ពស់នូវតួនាទីរបស់សា្ថប័នកាកបាទក្រហម ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លើកឡើងនៅក្នុងពិធីប្រកាសតែង តាំងគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ ថា ចំពោះលទ្ធផលការងារ ៩ ខែ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចែកអំណោយមនុស្សធម៌ដល់គ្រួសាររង គ្រោះដោយគ្រោះមហន្តរាយចំនួន ១៥៨ គ្រួសារ ក្នុងនោះមានគ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ លង់ទឹក រន្ទះបាញ់ ខ្សែ ភ្លើងឆក់ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗជាដើម។ ក្រៅពីនេះការងារឆ្លើយតបចំពោះគ្រួសារងាយរងគ្រោះ បំផុត, សាខាបានផ្តល់អំណោយជាស្បៀង ដល់សមាគមស្នាមញញឹមថ្មីនៃកុមារ ក្នុងស្រុកកណ្តាលស្ទឹង មានកុមារកំព្រាចំនួន ១៥៦ នាក់, ប្រគេនអង្ករដល់ព្រះសង្ឃ ២ វត្ត, និងបានផ្តល់អំណោយជូនគ្រួសារងាយរងគ្រោះបំផុតសរុប ១ ៣២៣ គ្រួសារ។
ចំណែកការងារប្រមូលមូលនិធិ, សាខាកាកបាទក្រហមខេត្ត ប្រមូលចំណូលសប្បុរសជនក្នុងខួបទី១៦២ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ រួមមាន៖ ថវិកា ៦១០ ពាន់ដុល្លារ, អង្ករ ៥០ តោន, ប្រហុក ១ តោន, ក្រមា ជាង ៧ ពាន់, នំស្រួយ ៣០ កេស, ទឹកសុទ្ធ ៨០០ កេស។ ចំពោះចំណូលបានពីប្រភពផ្សេងៗមានសប្បុរសជន សមាជិកភាព ការ ប្រាក់ធនាគារ និងកម្រៃបានពីសកម្មភាពរកចំណូលផ្ទាល់ចំនួន៨៥ ពាន់ដុល្លារ សរុបប្រាក់ទាំងអស់ទទួលបានជិត ៧០ ម៉ឺនដុល្លារ។
ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khy Chenda Development Co, Ltd ដែលជាប់ជាអនុប្រធាន កិត្តិយសនៃគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦ លើកឡើងថា នៅក្នុងអាណត្តិកន្លងមកនេះឃើញ ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានសម្រេចការងាររបស់ខ្លួនជាទីមោទនៈ លើកិច្ចសហការ និងគៀងគរថវិកា។ ចំណែកនៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ លើការចូលរួមក្នុងបេសកកម្មមនុស្សធម៌ ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍គ្រឹះទាំង ៧ ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីផ្តល់នូវជំនឿទុកចិត្តដល់ សប្បុរសធម៌ ក្នុងការចូលរួមទ្រទ្រង់ ដល់វិស័យមនុស្សធម៌ ជួយដល់ជនរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា បានផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធី ទាំងមូល ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្មារតីនិងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកន្លងមក ដោយសម្រេចបាននូវជោគជ័យយ៉ាងច្រើន។ លោកជំទាវ ក៏បានអំពាវនាវ ដល់មន្ទីរ-អង្គភាព ពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូសហប្រតិបត្តិការ សូមបន្តរក្សា និង ពង្រឹង សាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែក បំផុសការចូលរួមឱ្យសកម្ម ក្នុងបុព្វហេតុមនុស្សធម៌នេះ៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព