ព័ត៌មាន
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកផ្តួចផ្តើមឲ្យកម្ពុជា និងថៃជួបគ្នានៅបុរីញូវយ៉កដើម្បីពិភាក្សារកដំណោះស្រាយជម្លោះព្រំដែន
ភ្នំពេញ ៖ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និងរដ្ឋមន្រ្តីថៃ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលកំពុងមានចម្រូងចម្រាស់នាពេលបច្ចុប្បន្ននេះ ខណៈកិច្ចជំនួបដោយឥតព្រៀងទុកនេះគឺមានការផ្តួចផ្តើម និងសម្របសម្រួលដោយអនុរដ្ឋមន្រ្តីការបរទសសហរដ្ឋអាម៉េរិក និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីផងដែរ។
យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថានារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ដែលផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ថៃ)
ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះដែរ ប្រមុខការទូតកម្ពុជា ក៏បានជួបពិភាក្សាជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដាច់ដោយឡែកផងដែរ ដោយកិច្ចជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា និងថៃដោយឯកឧត្តមបានបញ្ជាក់ប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាតិរូបនេះជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ជំហរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា៕
អត្ថបទ បាន ចក់



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព