ព័ត៌មាន
សម្តេចតេជោ ប្រកាសធ្វើផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ១០០ខ្នងក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងភរិយានឹងធ្វើផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ក្នុងមួយឆ្នំា រយៈពេល៥ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥រហូតដល់ឆ្នាំ២០៣០។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជួយសម្រាល់ទុកលំបាក និងលើកកម្ពស់ជីវភាពដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេច និងភរិយាចំណាយថវិកាផ្ទាល់ដើម្បីធ្វើផ្ទះជូនពួកគេចំនួន៥០០ខ្នងរយៈពេល៥ឆ្នាំ រួមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសប្បុរសជនជាច្រើនទៀតក៏បានប្រកាសធ្វើជូនដល់ពួកគេផងដែរ។
បើតាមការអះអាងរបស់សម្តេច ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២៥នេះ ផ្ទះដែលនឹងត្រូវធ្វើជូនដល់អតីតយុទ្ធជន និងនិវត្តជនគឺមានចំនួន៥៤០ខ្នងហើយ ដោយអំណោយរបស់សម្តេច១០០ខ្នង និងពីសម្តេច ឯកឧត្តម លោកជំទាវ និងសប្បុរសជននានាផ្សេងទៀតចំនួន ៤៤០ខ្នង៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព