ព័ត៌មាន
កម្ពុជាកំពុងក្លាយជាគោលដៅផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើការនាំចេញ
កម្ពុជាកំពុងទទួលបានឧស្សាហកម្ម ដែលផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើទីផ្សារនាំចេញ នៃការផលិត ចេញជាផលិតផលសម្រេចផ្សេងៗ ដែលនេះគឺជាសញ្ញាណថ្មីមួយបន្ថែមទៀតក្នុងវិស័យឧស្សាហកម្ម និងបានកំពុងក្លាយជាគោលដៅ ដ៏រឹងមាំនៃឧស្សាហកម្មក្នុងស្រុក។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់ យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន, ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានជួបសំណេះសំណាល ជាមួយអ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិន នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។

ឯកឧត្តម បន្តថា តាមការពិនិត្យជាក់ស្តែងនេះឃើញថា តំបន់សេដ្ឋកិច្ចពិសេសទាំង ១៣ ដែលកំពុងដំណើរការនៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍ និងបន្តរីកចម្រើនគួរជាទីកត់សម្គាល់ ជាពិសេសបានដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយក វិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។ ចំណែកតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការ កម្មករនិយោជិតរាប់ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះបងប្អូនដែលទើបត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ីនធើណេសិនណល់ មានសហគ្រាសវិនិយោគខ្លះ កំពុងធ្វើការផលិត នូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។
សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដោយមានឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមវ័ន្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព