ព័ត៌មាន
ព្រំដែនភូមិព្រៃចាន់ មានស្ថានភាពស្ងប់ស្ងាត់ កងកម្លាំងកម្ពុជាមិនប្រដាប់អាវុធ និងពលរដ្ឋបន្តការពារមូលដ្ឋាន
ស្ថានភាពភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ និងប្រជាពលរដ្ឋបន្តរក្សាស្ថាបការណ៍យ៉ាងល្អ និងរឹងមាំ។
កងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធនៅបន្តឈរជើងយ៉ាងរឹងមាំដោយគោរព និងអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត ខណៈដែលប្រជាពលរដ្ឋនៅបន្តក្រាញ់ននៀលចាំរារាំង និងទប់ទល់ស្ថានការណ៍នានាដែលបង្កហេតុពីភាគីថៃ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ស្ថានការណ៍ហាក់ស្ងប់ស្ងាត់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ តែគាត់ទាំងអស់គ្នានៅតែក្រាញ់ននៀលការពារភូមិ ការពារទឹកដី
ជាមួយគ្នានេះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុពីភាគីថៃ តែបែរជាមកចោទកម្ពុជាទៅវិញ។ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក៏បានផ្ញើលិខិតតវ៉ាទៅកាន់អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវ លើកបដានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងលិខិតថា សូមតវ៉ាប្រឆាំងដាច់អហំការចំពោះសកម្មភាពនេះ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព