ព័ត៌មាន
ពលរដ្ឋភៀសសឹក ៨៦គ្រួសារ ត្រូវបានវិលត្រឡប់មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប
យោងតាមរបាយការណ៍ រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាជនភៀសសឹកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជាថៃ មានចំនួន៨៦គ្រួសារ ស្មើនឹង២០៨នាក់ បានចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប បានកើនឡើងជនភៀសសឹកកើនចំនួន ១ ១៥៤គ្រួសារ ស្មើនឹង ៣ ៧០១នាក់ ខណៈដែលមានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម១ ១៥៤គ្រួសារខាងលើ កំពុងស្នាក់នៅទីតាំងសុវត្ថិភាពចំនួន១៤១ទីតាំង ក្នុងនោះមាន ៦៥៦គ្រួសារកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលក្រុងស្រុក និងចំនួន ៤៩៨គ្រួសារ បានស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ។បើតាមរបាយការណ៍នៃជនភៀសសឹកនេះ អាជ្ញាធរក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម។រដ្ឋបាលខេត្តសូមអំពាវនាវ ដល់សប្បុរសជន បន្ដជួយឧបត្ថម្ភ ជាសម្ភារ គ្រឿងឧបភោគ បរិភោគជាដើម ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជាជនភៀសសឹក៕













-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព