ព័ត៌មាន
រដ្ឋាភិបាល កំណត់យក ថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា
នៅក្នុងលទ្ធផល នៃអង្គមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលរៀបចំដោយសមាគមអតីតយុទ្ធជន កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សន្និបាតវិសាមញ្ញ បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក ថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
ទិវានេះ អនុវត្ត តាមរយៈអនុក្រឹត្យលេខ ១៤៥អនក្រ.បក ចុះថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជំរុញ ណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសាធារណជនឱ្យចូលរួមអបអរសាទរ ទិវាដ៏ថ្លៃថ្លានេះ។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដឹកនាំអង្គមហា សន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នេះ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាតំណាងនៃគណៈកម្មាធិការកណ្តាល អ.ន.ក. គ្រប់ថ្នាក់។
អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានកំណត់ក្នុងបរិយាកាស សាមគ្គីភាព ភាតរភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍បូកសរុប លទ្ធផលការងាររយៈពេល ១០ឆ្នាំ (២០១៥-២០២៥) និងទិសដៅអនុវត្តបន្តរបស់សមាគម និងលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានប្តូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា មកជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងបានពង្រីកសមាជិកភាពរបស់សមាគមគ្របដណ្តប់ទាំង និវត្តជន ដែលជាបុគ្គលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបានបញ្ចប់ការងាររបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ ព្រមទាំងបានកំណត់អំពីថ្នាក់ដឹកនាំសមាគម ដែលក្នុងនោះ សម្តេចអគ្គមហាសេនាបតី តេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរហូត។









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព