ព័ត៌មាន
ផ្លូវបេតុងចំនួន១ខ្សែស្ថិតនៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងត្រៀមដាក់ជូនពលរដ្ឋប្រើប្រាស់
ស្វាយរៀង ៖ ផ្លូវបេតុងឆ្អឹងដែកចំនួន១ខ្សែប្រវែងជាង៤០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសម្រេចបានប្រមាណ៥០% និងត្រៀមដាក់ជូនពលរដ្ឋប្រើប្រាស់ បន្ទាប់ពីបញ្ចប់ការងារស្ថាបនា ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ/សង្កាត់ឆ្នាំ២០២៥។
លោក សាញ់ សាខុន ចៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៏ btv អោយដឹងថាផ្លូវដែលក្រុមម៉ៅការស្ថាបនានេះ គឺជាផ្លូវប្រភេទបេតុង ស្ថិតនៅក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត មានប្រវែងជាង៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ ប្រើប្រាស់ថវិកាមូលនិធីឃុំ សង្កាត់ ឆ្នាំ២០២៥។
លោកបានបញ្ជាក់បន្ថែមថា ក្រៅពីការងារស្ថាបនាផ្លូវនៅក្នុងសង្កាត់នេះដែរ សាលាក្រុងបាវិត និង មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ក៏បានធ្វើការកែលំអរប្រពន្ធ័រំដោះទឹក និងសំណល់រាវ ចេញពីភូមិមួយចំនួនរបស់សង្កាត់ ចំនួន ១ខ្សែបន្ថែមទៀតផងដែរ ។
អបអរសាទរទទួលអំណោយផ្លូវថ្នល់ថ្មីពីរាជរដ្ឋាភិបាលតំណាងពលរដ្ឋរស់នៅក្នុងសង្កាត់ បានមានចំណាប់អារម្មណ៏ ដោយគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រី ដែលសម្តេច តែងតែបានយកចិត្តទុកដាក់គិតគួធ្វើការអភិវឌ្ឍន៏ប្រទេសជាតិលើគ្រប់វិស័យ ពិសេសថ្ងៃនេះពលរដ្ឋក៏ដូចរូបខ្ញុំផ្ទាល់បានទទួលផ្លូវដ៏ល្អប្រណិតសម្រាប់ប្រើប្រាស់ ខណៈដែលផ្លូវនេះពីមុនមានភាពទ្រុតទ្រោមមិនអាចបន្តចរាចរណ៍បានស្រួលដូចផ្លូវបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថាសង្កាត់បាវិតជាទីប្រជុំជនរបស់ក្រុង ដែលមានពលរដ្ឋ និងជាបណ្តុំរោងចក្រ សហគ្រាស និងក្រុមអាជីវកររស់នៅប្រកបរបបយ៉ាងច្រើនកុះករ ពិសេស កម្មករ បំរើការងារនៅតាមរោងចក្រ សហគ្រាសរាប់ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ក្នុងខេត្តកន្លងមក រាល់រចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹក និងសំណល់រាវមិនអាចឆ្លើយតប បង្កឲ្យកកស្ទះ ទាំងចរាចរ និងប្រពន្ធ័រំដោះទឹក ស្ទើរាល់ថ្ងៃ ក្រោយពីកម្មករកម្មការិនីបញ្ចប់ការងារចាកចេញទៅតាមគេហដ្ឋានវិញ ។ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព