ព័ត៌មាន
ជនបរទេស ២៤នាក់ ត្រូវបានឃាត់ខ្លួនក្រោយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង៣កន្លែង ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃបានចុះឡោមព័ទ្ធ បង្ក្រាប់ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន០៣ទីតាំងផ្សេងគ្នាក្នងភូមិសាស្រ្តរាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនបរទេស២៤នាក់។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាបទីតាំង ០១កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។
ការបង្ក្រាប ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ ណែនាំពី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។
សមត្ថកិច្ចជំនាញ បានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០៣នាក់) លើ ០៣សញ្ជាតិ កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ ដែលបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។
បច្ចុប្បន្នជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ បន្តនីតិវិធីសាកសួរ ឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោង ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព